វិចារណកថា ឱ្យតែយើងជាពលរដ្ឋគោរពច្បាប់ កុំខ្លាចសមត្ថកិច្ចបំពាន! បញ្ហាចម្រូងចម្រាសលើការអនុវត្តច្បាប់រវាងសមត្ថកិច្ច និងពលរដ្ឋ គឺនៅតែមានស្ទើរតែគ្រប់រឿង ជាពិសេសរឿងក្ដៅគគុកពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ សណ្ដាប់ធ្នាប់ ក៏ដូចជាបញ្ហាអសកម្មនានា។
វិចារណកថា សូមប្រុងប្រយ័ត្ន! ព្រោះតែចង់ការពារគណនីបណ្តាញសង្គមរបស់យើង បែរជាយើងអាចធ្លាក់ក្នុងអន្ទាក់នៃការឆបោក ក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ គណនី Facebook, TikTok, Telegram និងបណ្តាញសង្គមផ្សេងៗ មិនមែនគ្រាន់តែជាកន្លែងសម្រាប់ទំនាក់ទំនង ឬកម្សាន្តប៉ុណ្ណោះទេ។
វិចារណកថា ទឹកទន្លេមេគង្គកំពុងតែឡើង! សារព្រមានមួយដែលមិនគួរមើលរំលង ទន្លេមេគង្គមិនមែនគ្រាន់តែជាទន្លេមួយដែលហូរកាត់ប្រទេសកម្ពុជានោះទេ វាគឺជាប្រភពនៃជីវិត ជីវភាពរស់នៅ និងសង្គមសេដ្ឋកិច្ចដ៏រស់រវើករបស់ពលរដ្ឋផងដែរ។
វិចារណកថា ការត្រួតពិនិត្យនិងរិតបន្តឹងច្បាប់ចរាចរណ៍ជិតដល់ពេលកំណត់ទៀតហើយ! ថ្ងៃទី១ ខែកញ្ញាខាងមុខ នេះ ការត្រួតពិនិត្យនិងរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលបានផ្អាកចាប់តាំងពីផ្ទុះអរិភាពព្រំដែនជាមួយនឹងថៃ កាលពីខែកក្កដា ឆ្នំា២០២៥មក នឹងអនុវត្តឡើងវិញយ៉ាងហោចណាស់នៅខេត្ត៥ ។
វិចារណកថា បើឃើញឯកសារផ្ញើមកមិនទំនង ទោះជារបស់អ្នកស្គាល់ក៏ដោយ ក៏ត្រូវប្រុងប្រយ័ត្នផងដែរ! សព្វថ្ងៃនេះ មេរោគនៅលើបណ្តាញសង្គមដែលជនខិលខូចបង្កើតឡើង ក្នុងគោលបំណងលួចទិន្នន័យ ឬហេកចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់យើង ដើម្បីកាន់កាប់ និងធ្វើសកម្មភាពផ្សេងៗ គឺមានច្រើនណាស់ សូមប្រុងប្រយ័ត្ន។
វិចារណកថា តោះដាក់គោលដៅដើរលេងនៅប្រទេសកម្ពុជាយើងឱ្យបានច្រើនកន្លែង! ដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ដែលកំពុងតែធ្លាក់ចុះ យើងទាំងអស់គ្នាគួរតែនាំគ្នាដាក់គោលដៅដើរលេងនៅក្នុងប្រទេសឱ្យបានច្រើនកន្លែង ក្នុងករណីដែលយើងមានធនធាន។
វិចារណកថា តើកម្ពុជាអាចមានជំហានថ្មីក្នុងវិថីនយោបាយនៅក្នុងប្រទេសដែរឬទេ? ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ព្រមទាំងជំនួបរវាងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារលោក កឹម សុខា បានក្លាយជាព្រឹត្តិការណ៍មួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិភាគ អ្នកនយោបាយ និងសាធារណជន។
វិចារណកថា អ្នកនិយមទិញទំនិញតាមអនឡាញសូមប្រយ័ត្ន! ការឆបោកក្រោមរូបភាពលក់ទំនិញអនឡាញឥឡូវសំបូរ សាធារណៈជនដែលបានកំពុងតែប្រើប្រាស់និងនិយមទិញទំនិញតាមអនឡាញដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃសូមលើកកំពស់ការប្រុងប្រយ័ត្នពីព្រោះនៅពេលនេះបទល្មើសបោកប្រាស់ ឫ ឆបោកក្រោមរូបភាពជាការលក់ទំនិញតាមអនឡាញនេះសំបូរណាស់ ។
វិចារណកថា ប្រឈមមុខនឹងពិរុទ្ធភាពព្រោះសំដី! សូមកុំទម្លាប់ប្រើពាក្យអសុរោះនៅលើបណ្តាញសង្គម ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ កំពុងតែរងហើយប្រឈមមុខនឹងពិរុទ្ធភាពហើយដោយសារតែសំដីនិងការប្រមាថនៅលើបណ្តាញសង្គម ។
វិចារណកថា អំឡុងពេលរង់ចាំលទ្ធផល ក្មួយៗទើបបញ្ចប់ការប្រឡង សូមធ្វើអ្វីដែលមានប្រយោជន៍! ជាការពិត ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ក៏ក្រោយពេលបញ្ចប់ការប្រឡងរយៈពេល ២ ថ្ងៃ កាលពីថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ក្មួយៗដែលជាបេក្ខជន និងបេក្ខនារីប្រឡង ពិតជាធូរចិត្ត ហើយកំពុងតែសម្រាករង់ចាំអ៊ុតលទ្ធផល។
វិចារណកថា អ្នកលេងឆ្នោតដែលគេឡាយហើយកោសតាមបណ្តាញសង្គមប្រយ័ត្នគេបោក ! បងប្អូនប្រជាពលរដ្ឋដែលបានឃើញឫបានសាកល្បង ហើយលេងនូវល្បែងម្យ៉ាងដែលគេហៅថា ឆ្នោតកូសដែលគេផ្សាយផ្ទាល់នៅលើបណ្តាញសង្គមនានា សូមមានការប្រុងប្រយ័ត្ន ក្រែងគេបោកខាតបង់ធំ អស់លុយហើយខ្មាស់គេទៀត ។
វិចារណកថា ស្រឡាញ់កូនប្រុសកូនស្រីជារឿងធម្មតា តែកុំទម្រើស ហើយរៀនឲ្យចេះទទួលខុសត្រូវ! ឪពុកម្តាយណាក៏ស្រឡាញ់កូនប្រុសកូនស្រីទាំងអស់ គ្រាន់តែរូបភាព និងសកម្មភាពនៃការបង្ហាញការស្រឡាញ់នេះខុសៗគ្នា ទៅតាមមធ្យោបាយ ទៅតាមសមត្ថភាព និងធនធាន ប៉ុន្តែទោះបីជាយ៉ាងណា សូមកុំស្រឡាញ់កូនៗតាមរបៀបទម្រើស មិនចេះទទួលខុសត្រូវ មិនដឹងល្អអាក្រក់ ហើយមិនចេញច្បាប់ទម្លាប់ឲ្យសោះ។
វិចារណកថា ហូបចុកឱ្យប្រមាណខ្លួន! កុំហូបតាមឃ្លាន កុំទទួលទានតាមចង់ បងប្អូនដែលហូបចុក និងផឹកស៊ី ប្រសិនបើមានហូបមានទទួលទាន គឺសូមហូប ឬទទួលទានឱ្យប្រមាណខ្លួន កុំចេញតែហូប ឬទទួលទានតាមឃ្លាន ហើយទទួលទាន ឬហូបតាមចង់។ ប្រសិនបើហូបចុក និងទទួលទានមិនត្រឹមត្រូវទេ គឺវានឹងប៉ះពាល់ដល់សុខភាព។ សូមប្រុងប្រយ័ត្ន!
វិចារណកថា ក្រៅពីកុមារ ស្ត្រីមានផ្ទៃពោះក៏ត្រូវប្រុងប្រយ័ត្នផងដែរនឹងជំងឺគ្រុនឈាម! សូមប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបង្ការជំងឺគ្រុនឈាមទាំងអស់គ្នាបន្តទៀត ស្របពេលដែលមានសារមួយរំលឹកផង និងជាการព្រមានផងពាក់ព័ន្ធនឹងភាពងាយរងគ្រោះរបស់ស្ត្រីមានផ្ទៃពោះ។
វិចារណកថា ប្រឡងបាក់ឌុបជិតមកដល់ហើយ សូមយកចិត្តទុកដាក់បំប៉នសុខភាព និងពង្រឹងស្មារតី! ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលយើងនិយមហៅថា បាក់ឌុប ជិតមកដល់ហើយ ដូច្នេះប្អូនៗជាបេក្ខជន និងគ្រួសារគួរយកចិត្តទុកដាក់បំប៉នសុខភាព និងពង្រឹងស្មារតី ហើយក៏ត្រូវតែត្រៀមចិត្តទទួលយកលទ្ធផលនៃការប្រឡងផងដែរ។
វិចារណកថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅរាត្រីថ្ងៃទី២៨ កក្កដា មិនមែនចប់ត្រឹមចាប់ខ្លួនទេ! ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយស្ត្រីវ័យក្មេងម្នាក់ បើកបររថយន្តទំនើបទៅបុកមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជិះម៉ូតូរហូតដល់បាត់បង់ជីវិត គឺមិនមែនបញ្ចប់ត្រឹមការចាប់ខ្លួននោះទេ។
វិចារណកថា ការផឹកថ្នាំដោយគ្មានវេជ្ជបញ្ជា ជាទម្លាប់តូចដែលអាចនាំទៅរកគ្រោះថ្នាក់ធំ សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្សគ្រប់រូប ប៉ុន្តែនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន នៅពេលមានអាការៈឈឺថ្កាត់ ដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺបំពង់ក ក្អក ឬឈឺសន្លាក់ ប្រជាពលរដ្ឋមួយចំនួនធំមានទម្លាប់ទៅទិញថ្នាំនៅតាមឱសថដ្ឋាន ឬតូបលក់ថ្នាំ។
វិចារណកថា ការអនុវត្តតួនាទី ឬភារកិច្ច គឺត្រូវឱ្យច្បាស់លាស់ កុំចេះមួយរយមុខធ្វើទាំងអស់ ក្នុងសង្គមបច្ចុប្បន្ន ការងារគ្រប់ប្រភេទទាមទារឱ្យមនុស្សមានទាំងចំណេះដឹង ជំនាញ និងការទទួលខុសត្រូវខ្ពស់។
វិចារណកថា ពហិការរបស់ពលរដ្ឋអាចមានចន្លោះប្រហោងបើមិនបោសសម្អាតផលិតផលក្លែងប្រភព! សព្វថ្ងៃនេះ ពលរដ្ឋភាគច្រើនបំផុតគឺបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើចលនាពហិកាលើទំនិញពីប្រភពដែលកំពុងមានអរិភាពនឹងកម្ពុជាយើង ប៉ុន្តែទន្ទឹមនឹងអ្វីដែលពលរដ្ឋបាននិងកំពុងតាំងចិត្ត និងអនុវត្ត ក៏មានក្តីបារម្ភជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផលិតផលដែលត្រូវគេក្លែងប្រភព។
វិចារណកថា បណ្ឌិតគួរតែមានលក្ខណៈសម្បត្តិយ៉ាងណាទៅ? ប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍ ជជែកវែកញែក ក៏ដូចជាបញ្ចេញទស្សនៈនិងយោបល់ផ្សេងៗគ្នាជាច្រើនជុំវិញរឿង «បណ្ឌិតនេះ បណ្ឌិតនោះ» យ៉ាងពេញទំហឹង។
វិចារណកថា យើងទាំងអស់គ្នាគួរទម្លាប់មើលការព្យាករណ៍អាកាសធាតុ! អាកាសធាតុ និងបរិយាកាស ក៏ដូចជាសីតុណ្ហភាព មិនថាតែនៅកម្ពុជានោះទេ គឺនៅកន្លែងនានា នៅលើពិភពលោកមានការប្រែប្រួលលឿន ហើយសុក្រិតភាពនៃការព្យាករណ៍ក៏ប្រែប្រួលលឿនដែរ ដូច្នេះគួរតែយើងទម្លាប់ និងព្យាយាមមើលការព្យាករណ៍ ដើម្បីយើងអាចបង្ការ និងការពារបញ្ហាជាយថាហេតុដែលអាចកើតមានឡើងមកលើយើងទាំងអស់គ្នា។