យោងតាមវិដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយទីក្រុងគៀវ កាលពីថ្ងៃពុធទី២២ ខែមករា បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប៉ាន់ស្មានថា យ៉ាងហោចណាស់ ទាហានអឺរ៉ុប ២០០០០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីធានាសន្តិសុខអ៊ុយក្រែន ក្នុងករណី មានបទឈប់បាញ់ជាមួយរុស្ស៊ី និងបញ្ចៀសការលុកលុយថ្មីទៀត។