មូលដ្ឋានអាមេរិកត្រូវបានអ៊ីរ៉ង់វាយប្រហារ ៖ ប្រទេសហ្ស៉កដានី ក្លាយជាគោលដៅ ក្នុងជម្រើស

ស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺសម្លេងនៅទីក្រុងអាមម៉ាន់ រដ្ឋធានីនៃប្រទេសហ្ស៉កដានី កាល​ពី​ថ្ងៃចន្ទ ទី២០ ខែកក្កដា ហើយកងទ័ពហ្ស៉កដានី បានប្រកាសថា ពួកគេបានបាញ់ទម្លាក់​មីស៊ីលអ៊ីរ៉ង់ចំនួនបីគ្រឿង។

បើយោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលក្នុងដំណាក់​កាល​ថ្មី ដែលសំដៅវាយប្រហារលើយន្តហោះរបស់កងទ័ពអាមេរិក នៅអាកាសយានដ្ឋាន អាកាប៉ា ភាគខាងត្បូងប្រទេសហ្ស៉កដានី និងបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ​លើយន្តហោះ​ជាច្រើន។

យោងតាមអ្នកជំនាញនានាបានឲ្យដឹងថា ការបង្កើនជាច្រើនដងនៃការបាញ់ប្រហាររបស់អ៊ីរ៉ង់ មក​លើដែនដីនៃនៃព្រះរាជាណាចក្រ ហាចេមីត (ហ្ស៉កដានី) គឺជាការឆ្លើយតបចំពោះការ​ពង្រឹង​​តួនាទី​របស់កងទ័ពអាម៉េរិកនៅទីនោះ។

លោកអេម៉ានូអែល ឌុយពួយ ដែលជាប្រធានវិទ្យាស្ថានទស្សនវិស័យ និងសន្តិសុខនៅអឺរ៉ុប (IPSE) វិភាគថា ៖ “យើងកំពុងឃើញមានការកើនឡើងនៃអំណាច និងវត្តមាន​របស់អាម៉េរិក​នៅ​ប្រទេសហ្ស៉កដានី”។ “វាមានភាពឡូហ្ស៉ិកដោយគិតថា អ៊ីរ៉ង់ចង់​វាយប្រហារឲ្យ​កាន់តែ​ធ្ងន់​ធ្ងរ​​លើមូលដ្ឋាននានា​នៅទីណាដែលវត្តមានរបស់អាម៉េរិកបានពង្រឹង​ឡើងចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ។ ដូច្នេះប្រទេសហ្ស៉កដានីបានក្លាយជាផ្ទាំងស៊ីបនៅក្នុងជម្រើស។

ទាហានអាម៉េរិកប្រមាណ ៤០០០នាក់ ត្រូវបានដាក់ពង្រាយនៅលើទឹកដីប្រទសហ្ស៉កដានី ដែល​​នេះបានក្លាយជាកងទ័ពបរទេសដែលមានច្រើនបំផុតនៅក្នុងប្រទេសនេះ។

នៅឆ្នាំ២០២១ ព្រះមហាក្សត្រហ្ស៉កដានី  អាបដាឡាហ៍ ទី២ បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​​​ការពារជាតិ ដោយរំលងការបោះឆ្នោតរបស់សភា ដែលផ្តល់ឲ្យកងទ័ពអាម៉េរិកអាច​ចូល​ប្រើប្រាស់មូលដ្ឋានយោធាហ្ស៉កដានីជាច្រើនកន្លែង ដោយគ្មានឧបសគ្គ។

ដោយមិនមានប្រេងឥន្ធនៈដែលធ្វើឲ្យមានបាន ដូចជាប្រទេសជិតខាងនៅឈូងសមុទ្រ ប្រទេស​ហ្ស៉កដានីរស់នៅក្រោមជំនួយអាមេរិក។ ជំនួយពីទីក្រុងវ៉ាស៊ីនតោន ដែលបានចាប់​ផ្តើម​​តាំង​ពី​ទសវត្សរ៍ ឆ្នាំ១៩៥០ បានកើនឡើងបីដងក្នុងរយៈពេល ១៥ឆ្នាំ។ ជាមួយនឹងទឹក​ប្រាក់ ១,៤៥​ពាន់​លានដុល្លារ ដែលទទួលបាននៅក្នុងឆ្នាំ២០២៥ ប្រទេសហ្ស៉កដានី បាន​ក្លាយ​ជា​​កូន​បំណុល​ធំជាងគេមួយរបស់សហរដ្ឋអាម៉េរិកនៅលើផែនដី។

លោកស្រី រ៉ាជីដា ចាហ៊ីដា អាបាសា អ្នកស្រាវជ្រាវឯករាជ្យ ឯកទេសខាងនយោបាយអាម៉េរិក​នៅ​មជ្ឈិមបូព៌ា បានវិភាគថា ៖ “ទីក្រុងតេអេរ៉ង់ កំពុងខិតខំប្រឹងប្រែងបំផ្លាញស្ថិរភាព​នៃ​រាជាណាចក្រ​ហ្ស៉កដានី ដែលគេមើលឃើញថា ប្រទេសនេះគឺជាឧបករណ៍របស់អ៊ីស្រាអែល និង​អាម៉េរិក។” លោកស្រីអ្នកសិក្សាស្រាវជ្រាវបង្ហាញថា ៖ “ប្រទេសហ្ស៉កដានី​គឺជាប្រទេស​តែ​មួយ​គត់នៅក្នុង​ពិភពអារ៉ាប​ដែលបានប្រកាសជាសាធារណៈ​ថា គេបានចាប់មីស៊ីលរបស់​អ៊ីរ៉ង់​​ដែលបាញ់​សំដៅទៅអ៊ីស្រាអែល”។

ប្រទេសជិតខាងទាំងពីក៏មានទំនាក់ទំនងគ្នាតាមរយៈធនធានជាអាយុជីវិត។ សម្រាប់ទឹក អ៊ីស្រាអែល បានផ្គត់ផ្គង់ ៥០លានម៉ែត្រគូប ក្នុងមួយឆ្នាំទៅឲ្យហ្ស៉កដានី តាមកិច្ចព្រមព្រៀង​សន្តិភាព នៅឆ្នាំ១៩៩៤ ដែលជាឆ្នាំដែលព្រះមហាក្សត្រ ហូសសេន បិតារបស់ក្សត្របច្ចុប្បន្ន បាន​ក្លាយជាមេដឹកនាំរដ្ឋអារ៉ាប់ ទី២ បន្ទាប់ពីអេហ្ស៊ីប ដែលបានទទួលស្គាល់រដ្ឋអ៊ីស្រាអែល។

បរិមាណទឹកបានកើនជាង ២ដងនៅឆ្នាំ២០២១ ប៉ុន្តែកិច្ចព្រមព្រៀងបន្ថែម បានផុតកំណត់​នៅ​ចុងឆ្នាំ២០២៥ ហើយអ៊ីស្រាអែលបានដាក់លក្ខខណ្ឌថា ការបន្តផ្គត់ផ្គង់ទឹកនឹងអាស្រ័យ​លើ​ការ​កាត់​បន្ថយការរិះគន់របស់ហ្ស៉កដានី ចំពោះនយោបាយអ៊ីស្រាអែល។

 

Daily Program

Livesteam thumbnail