តើ FABC នឹងផ្តល់អ្វីខ្លះដល់ព្រះសហគមន៍កាតូលិកនៅអាស៊ី ?
លោកកាឌីណាល់ ហ្វីលីព ណេរី ហ្វឺរ៉ាវ (Filipe Neri Ferrão)ប្រធាន សហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី(FABC) បានលើកឡើងថា ក្តីរំពឹងដែលបានរំពឹងទុកអំពីជំនួបនៅសប្តាហ៍ក្រោយនេះគឺ៥ចំណុចធធំៗ ។
លោកកាឌីណាល់ បានអះអាងថា ក្តីរំពឹងទី១ គឺ យើងនឹងឆ្លុះបញ្ចាំងដោយការអធិស្ឋាន និងរិះគន់អំពីជីវិត និងបេសកកម្មរបស់ព្រះសហគមន៍ នៅអាស៊ី ភាពចម្រុះ ការរីកចម្រើន និងបញ្ហាប្រឈមរបស់សកម្មភាពដែលយើងបានធ្វើ។
លោកកាឌីណាល់បានបន្តថា ចំណុចទីពីរ យើងមានគោលបំណងដើម្បីសម្គាល់អាទិភាពខាងគ្រូអប់រំជំនឿដ៏បន្ទាន់បំផុតសម្រាប់ព្រះសហគមន៍ នៅអាស៊ីតាមរយៈការស្តាប់ និងការសន្ទនារួមគ្នា។
ហើយលើចំណុចទីបី លោកកាឌីណាល់បង្ហើបថា យើងនឹងស្វែងរកការពង្រឹងសាមគ្គីភាព កិច្ចសហការ និងការផ្លាស់ប្តូរចំណុចវិជ្ជមានរវាងគ្នា ក្នុងចំណោមសមាជិកតាមរយៈការទំនាក់ទំនងកាន់តែរឹងមាំ ការគាំទ្រគ្នាទៅវិញទៅមក និងគំនិតផ្តួចផ្តើមរួមគ្នា។
លោកបានបន្ថែម សម្រាប់ចំណុចទីបួន ដោយទទួលស្គាល់ភាពចម្រុះខាងសាសនា និងវប្បធម៌ដ៏សម្បូរបែបរបស់អាស៊ី យើងនឹងស្វែងរកមធ្យោបាយនៅក្នុងការកសាងស្ពាននៃការយល់ដឹង ការលើកកម្ពស់សន្តិភាព និងការគោរពគ្នាទៅវិញទៅមក និងការធ្វើបន្ទាល់ចំពោះដំណឹងល្អ។
ជាចុងក្រោយ យើងនឹងចូលរួមដោយស្មោះត្រង់ជាមួយនឹងបញ្ហាបន្ទាន់ដែលព្រះសហគមន៍ និងសង្គមកំពុងប្រឈមមុខ ដើម្បីឆ្លើយតបនឹងបញ្ហាដោយ ភាពច្បាស់លាស់ និងសកម្មភាពជាក់ស្តែងដែលមានឫសគល់ចេញពីការ ដំណឹងល្អ។
ហើយព្រះសហគមន៍នៅទូទាំងអាស៊ី ក៏រមពឹងថា នឹងអាចទទួលបានសំណុំឯកសារចុងក្រោយមួយក្រោយបញ្ចប់កិច្ចប្រជុំ ដែលឯកសារនោះគឺជាឯកសារពិតប្រាកដនិង ជាក់ស្តែងស្តីពី ព្រះសហគមន៍កាតូលិក នៅអាស៊ី។