ផ្កាយនៅក្នុងស្រុកយើងកំពុងកើនឡើងច្រើនមែន! គួរកែទម្រង់និងរៀបចំឲ្យត្រឹមត្រូវ
នៅក្នុងជួរកម្លាំងប្រដាប់អាវុធនិងសមត្ថកិច្ចប៉ូលីសមន្រ្តីដែលមានថានៈផ្កាយរាប់ចាប់ពី១ដល់៤ គឺមានច្រើនណាស់ យើងគួរតែមានការកែទម្រង់និងគ្រប់គ្រងរឿងការតម្លើងបុណ្យសក្តិនេះឲ្យបាន ត្រឹមត្រូវនិងប្រសើរជាមុនដើម្បីរក្សាកិត្តិយសនិងភាពសក្តិសមពោលគឺសមតួនាទី សមថានៈ សមនិងកិត្តិយស ។
នៅតាមបន្ទាយ តាមវីរៈ តាមអង្គភាពប្រដាប់អាវុធនៅពេលដែលមានពិធីម្តងៗនិយាយអំពីឧត្តមសេនីយគឺសុទ្ធតែផ្កាយ អោយពេញសាលប្រជុំ ឫពេញសាលសន្និសីទ ហើយវារិតតែអស្ចារ្យទៅទៀតនោះ ពេលខ្លះមន្រ្តីសមត្ថកិច្ចថានៈដល់ទៅស្នងការ ប៉ុន្តែសក្តិយបែជាតូចជាស្នងការង ហើយបញ្ហានេះ គឺចែករំលែកនិងរិះគន់ពេញបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ។
កន្លងមកនៅតាមជួរកងកម្លាំងសមត្ថកិច្ចនិងប្រដាប់អាវុធ កម្ពុជាធ្លាប់មានការកែសម្រួលសក្តិ ជាពិសេសគឺកាត់បន្ថយផ្កាយនៅក្នុងប្រទេសជាច្រើនដងផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលដែលបន្ថយឥឡូវនេះអ្នកដែលថយនោះ គឺបានឡើងខ្ពស់ហួសដើមក៏មាន ។
យើងដឹងថា ការតម្លើងសក្តិនេះ គឺជាការលើកទឹកចិត្តអ្នកដែលមានការងារល្អ ការងារសកម្ម មានការទទួលខុសត្រូវ ហើយរាជរដ្ឋាភិបាលមិននមានអ្វីជាការលើកទឹកចិត្តក៏បានជាចេះតែឃើញតម្លើង សក្តិបែបនេះទៅ ។ ហើយគាប់ជួនយើងក៏សំបូរអ្នកស្រលាញ់បុណ្តស័ក្តិថែមទៀតនោះ ។ ការតម្លើងស័ក្តិនេះ គឺដើម្បីជំរុញក៏ដូចជាការលើកទឹកចិត្ត ដល់ពេលអ្នកមានស្នាដៃ ប៉ុន្តែគួរគិតគូនិងស្វែងរក របៀបនៃការលើកទឹកចិត្តលើរឿងនេះជំនួសវិញ ។
អ្នកដែលមានស្នាដៃ គួរតែជំនួសដោយផ្តល់លិខិតឬប័ណ្ណសរសើរដោយភ្ជាប់នឹងវត្ថុអនុស្សាវរីយ ។ យើងក៏គួរតែបង្ហាញពីសកម្មភាពគោរពនិងផ្តល់តម្លៃ ហើយជាពិសេសគឺ ការលើកកំពស់សីលធម៌និងទឹកចិត្ត ផ្តល់ប្រាក់ឧបត្ថម្ភ ឬសំភារៈឧបករណ៍មួយចំនួន ការផ្តល់ជាអាហារូបករណ៍ដល់កូនៗរបស់បងប្អូន ។ល។
សរុបទៅប្រទេសយើងគួរតែមានការកែទម្រុងនិងកែសម្រួលរឿងសក្តិនេះឡើងវិញ ។ ការគោរពនិងឲ្យតម្លៃលើវីរៈភាពនិងស្នាដៃបម្រើកិច្ចការប្រទេសជាតិ វាមានតម្លៃកាត់ថ្លែមិនបាន ប៉ុន្តែក៏មិនអាចចេះតែតម្លើងឡើងផ្កាយពេញប្រទេស បែបនេះឡើយ ។ ការតម្លើងបុណ្យសក្តិតួនាទីគួរតែសក្តិសមចំណេះជំនាញ ដែរ ហើយ រាល់ការតម្លើងសក្តិគួរតែសុក្រិតបំផុត ។