វិចារណកថា វៀតណាម យកភាសាអង់គ្លេសជាភាសាទី២ អ្នកខ្លះចង់ឲ្យកម្ពុជាធ្វើបែបនោះដែរ! ដោយឃើញវៀតណាមដាក់គោលដៅយកភាសាអង់គ្លេសជាភាសាទី២ នៅមុនឆ្នាំ២០៣៥ មានទស្សនៈមួយចំនួនបានលើកឡើងថា កម្ពុជាគួរតែយកគំរូរតាមវៀតណាម។
វិចារណកថា ចួលឆ្នាំថ្មីបើអាកាសធាតុក្តៅ ត្រូវថែរក្សាសុខភាពផង ! អាកាសធាតុមកដល់ដើមខែមេសានេះឃើញថាមានសភាពក្តៅខ្លាំងហើយស្ងួតចំពេលចូលឆ្នាំ ថ្មីថែមទៀត ដូច្នេះពេលឈប់សម្រាកដើរលេង ឬធ្វើដំណើរទៅណាមកណាសូមយកចិត្តទុកដាក់ថែរក្សាសុខភាពផង។
វិចារណកថា អ្នកបើកបរគ្រប់រូបត្រូវប្រុងប្រយ័ត្នពេលឆ្លងកាត់ផ្លូវរថភ្លើង! គ្រោះថ្នាក់រថយន្តបុកជាមួយនឹងរថភ្លើងនៅកម្ពុជាកាន់តែមានច្រើនទោះបីជារថភ្លើងនៅកម្ពុជា យឺតៗក៏ដោយ ដែលករណីនេះតើវាគឺជាកំហុសនរណា?
វិចារណកថា បាញ់ទឹកប៉ាតម្សៅជាទីគំនួចរបស់យុវជននៅបុណ្យចូលឆ្នាំខាងមុខ តែសូមកុំបង្កហានិភ័យ! ប្រជាប្រិយភាពនៃសកម្មភាពបាញ់ទឹកនិងប៉ាតម្សៅនៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់នៅរាត្រីថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ គឺទំនងជានឹងកាន់តែផុលផុស ប៉ុន្តែយើងខ្ញុំសូមចិត្តម្យ៉ាងគឺកុំប្រើនិងលេងរបស់ណាដែលមានហានិភ័យដល់គេ ។
វិចារណកថា ជំនាញបច្ចេកទេសនានា ត្រូវបានរដ្ឋដាក់ចេញជាបន្តបន្ទាប់ សូមចូលរួម! ក្រោយគោលនយោបាយលើកកំពស់ជំនាញ និងកសាងសមត្ថភាពយុវជន និងយុវនារីនៅក្នុង ប្រទេសដើម្បីចូលទៅបម្រើការងារ និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សូមប្អូនៗយុវជន និងយុវនារីចុះឈ្មោះចូលរួមជំនាញបច្ចេកទេសឲ្យបានគ្រប់ៗគ្នា។
វិចារណកថា លុយរៀលកំពុងមានរស្មីពន្លឺឡើងវិញនៅក្នុងទីផ្សារ លុយរៀលដែលជារូបិយវត្ថុជាតិរបស់កម្ពុជាដែលបានអាប់រស្មីតាំងពីសម័យនៃដើមទសវត្សរ៍នៃឆ្នាំ១៩៩០ ជាពិសេសនៅពេលដែលលុយដុល្លារចូលប្រទេសតាមរយៈកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកនោះកំពុងតែមានរស្មីពន្លឺឡើងវិញ ។
វិចារណកថា កម្មវិធីសង្រ្កាន្តមិនមែនជារបស់ជាតិសាសន៍ណាឡើយ កុំច្រឡំ ! មានទស្សនៈ និងការភ័ន្តច្រឡំមួយចំនួនបានកើតមានរហូតដល់មានការបំភ្លឺពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជុំវិញបញ្ហាសង្រ្កាន្តដែលថៃបានយកទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីកន្លងទៅថ្មីៗនេះ។
វិចារណកថា សន្សំលុយទុកចូលឆ្នាំ កុំផឹក គ្រឿងស្រវឹងច្រើនពេក ! មកដល់ពេលនេះទម្រាំដល់ថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៤ខាងមុខនេះនៅសល់រយៈពេលតែ ជាង២០ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះប្រសិនបើយើងសន្សំ និងកាត់បន្ថយចំណាយខ្លះដើម្បីទុកលុយ ទៅលេងស្រុកក៏ប្រសើរដែរ។
វិចារណកថា អាកាសធាតុក្តៅដូចសព្វថ្ងៃ សូមប្រុងប្រយ័ត្នសុខភាពផង! អាកាសធាតុនៅពេលបច្ចុប្បន្ននេះក្តៅខ្លាំង ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់លើសុខភាពជាពិសេសគឺសុខភាពមនុស្សដែលមានវ័យចំណាសនិងទារក ដោយសារតែពួកគេជាក្រុមមនុស្សប្រឈមហើយចាញ់អាកាសធាតុ។
វិចារណកថា ខែមីនា នេះសូមកុំភ្លេចថ្ងៃប្រវត្តិសាស្រ្តមួយ! នៅខែមីនា នេះគឺមានថ្ងៃប្រវត្តិសាស្រ្តមួយដែលយើងជាពលរដ្ឋកម្ពុជាមិនគួរបំភ្លេចឡើយនោះគឺជាព្រឹត្តិការណ៍ដែលបានកើតមានឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
វិចារណកថា សូមបន្តប្រុងប្រយ័ត្នមូសនៅតែច្រើននៅរាជធានីភ្នំពេញ! ទោះបីជាយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសត្រូវបានអនុវត្តនៅទូទាំងរាជធានីបានបញ្ចប់ហើយក៏ដោយ ប៉ុន្តែមកដល់ពេលនេះបញ្ហាមូសនៅក្នុងភូមិសាស្រ្តនេះនៅតែច្រើន ដូច្នេះសូមបន្តលើក កំពស់ការប្រុងប្រយ័ត្ន ជាពិសេសគឺជំងឺដែលឆ្លងតាមរយៈមូស ។
វិចារណកថា មនុស្សចាញ់បោកគេ គឺមកពីលោភៈ អ្នកដែលរងគ្រោះដោយការបោកប្រាស់កន្លងមកពោលគឺតាំងពីសម័យមុនមកដល់សម័យនេះគឺមកតែពីលោភ ដូច្នេះសូមប្រុងប្រយ័ត្ន ពីព្រោះសេចក្តីលោភនេះហើយដែលគ្រោះថ្នាក់ហើយនៅសម័យបច្ចុប្បន្នគឺកាន់តែគ្រោះថ្នាក់ថែមទៀត។
វិចារណកថា ការចាយលុយឥឡូវកាន់តែស្រួល តែសូមរិះគិតអំពីសុវត្ថិភាព ការចាយលុយសម័យបច្ចុប្បន្នថាវាមានសុវត្ថិភាពក៏ម្យ៉ាង ប៉ុន្តែក្រុមជនខិលខូចនៅតែបង្កើតនិងនៅតែអាចស្វែងរកមធ្យោបាយដើម្បីយកប្រយោជន៍ពីយើងជាអ្នកស្លូតត្រង់បានដដែល ប្រសិនបើយើងមិនប្រុងប្រយ័ត្ន ។
វិចារណកថា ខិតប័ណ្ណមកដល់ផ្ទះ កុំល្បងប្រយ័ត្ន ឥឡូវនេះការបញ្ចើចបញ្ចោល និងការអូសទាញយើងអោយលង់នៅក្នុងពិភពនៃការភ្លើតភ្លើនគឺកាន់តែសំបូរបែប ហើយក្រុមអ្នកដែលរកស៊ីចងការប្រាក់ ឬកម្ចីក្រៅផ្លូវការកាន់តែបង្ខិតសេវាកម្មរបស់ពួកគេមករកយើង ប៉ុន្តែកុំភ្លេចប្រយ័ត្នផុងខ្លួន និងបំណុលដោះស្រាយមិនចេញ។
វិចារណកថា នៅឆ្នាំនេះ ទិន្និផល ម្រេច នឹងមានតម្លៃថ្លៃ ដោយសារទិន្នផលម្រេចមិនសូវល្អ ដូច្នេះតម្លៃម្រេចនៅក្នុងឆ្នាំនេះអាចនឹងទទួលបានតម្លៃល្អ ប្រសើរ។
វិចារណកថា សុភមង្គលជីវិតគឺត្រូវតស៊ូនិងសង្ឃឹម រូបភាពនៃការយំ សើច សប្បាយកើតទុក្ខ គឺមានគ្រប់គ្នាមិនថាអ្នកមាន ឬអ្នកក្រឡើយ ដូច្នេះសូមកុំច្រណែនគេ ហើយប្រឹងប្រែងដើម្បីភាពរីកចម្រើននៃគ្រួសារយើងទាំងអស់គ្នា។
វិចារណកថា ៨មីនាឆ្នាំនេះ ចំថ្ងៃសុក្រល្អគួរនាំភរិយា និងគ្រួសារលំហែបន្តិចទៅ ៨មីនា ឆ្នំា២០២៤ ដែលជាថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិនៅឆ្នាំនេះចំថ្ងៃសុក្រល្អ ដូច្នេះនៅពេលដែលថ្ងៃឈប់សម្រាកបែបនេះបុរសៗគួរតែឆ្លៀតនាំភរិយានិងគ្រួសារធ្វើដំណើរកំសាន្ត ឬក៏បង្កើតបរិយាកាសសប្បាយៗ ឬក៏បង្កើតភាពកក់ក្តៅនៅក្នុងគ្រួសារ។
វិចារណកថា ព្រឹទ្ធសភានឹងមានមេដឹកនាំថ្មីនៅពេលឆាប់ៗ មិនយូរនៅដែរសម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសកម្ពុជាដែលកាន់កាប់អំណាចប្រតិបត្តិនៅកម្ពុជាជាង៣ទសវត្សរ៍នឹងមកកាន់ស្ថាប័នកំពូលនៃអំណាចនីតិបញ្ញត្តិវិញ។
វិចារណកថា គោរពច្បាប់ចរាចរណ៍ ឬខ្លាចប៉ូលីស! នៅពេលដែលយើងបើកបរនៅតាមដងផ្លូវនានា សូមកុំបើកបរហើយគោរពច្បាប់ចរាចរណ៍ដោយសារតែខ្លាចប៉ូលិស ឬសមត្ថកិច្ចនានា សូមបើកបរដោយមនសិការ ការទទួលខុសត្រូវ និងត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់ជាគោលបានសង្គមយើងអាចឈានទៅជាសង្គមអរិយធម៌ខ្ពស់ នឹងគេបាន។
វិចារណកថា ដាក់កែវស្រាចុះ គុណភាពជីវិតនឹងកែលំអរ! ការបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹងអាចនាំទៅរកអត្ថប្រយោជន៍ផ្សេងៗទាំងផ្លូវកាយ ផ្លូវចិត្ត និងសង្គម ទោះបីជាកម្រិតអត្ថប្រយោជន៍ជាក់លាក់អាចប្រែប្រួលអាស្រ័យលើបុគ្គល និងវិសាលភាពនៃការទទួលទានគ្រឿងស្រវឹងរបស់លោកអ្នក។
វិចារណកថា ពលរដ្ឋកម្ពុជាគួរល្មមឈប់លង់នឹងការអន្ទងឲ្យខ្ចីបំណុល! បំណុលវណ្ឌករគឺកាន់តែសំបូរជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលយកខ្លួនទៅពាក់ព័ន្ធនឹងប្រភពនៃបំណុលក្រៅប្រព័ន្ធដែលតែងតែអន្ទងពលរដ្ឋតាមរយៈបណ្តាញសង្គម ឬក៏តាមទូរសព្ទ ជាមួយនឹងឯកសារងាយៗ ប៉ុន្តែអាចពិសពុល ហើយរំខានដល់អ្នកផ្សេងជាច្រើន។