ក្នុងអត្ថបទគម្ពីរថ្ងៃនេះ ព្រះយេស៊ូស្រែកខ្លាំងៗថា ខ្ញុំបានសម្រេចអស់សព្វគ្រប់ហើយ និងព្រះអង្គប្រគល់វិញ្ញាណរបស់ព្រះអង្គនៅក្នុងស្នាព្រះហស្តរបស់ព្រះបិតា។ នេះជាការសោយទិវង្គតរបស់ព្រះយេស៊ូដែលយើងបានចូលរួមនៅថ្ងៃសុក្រពិសិដ្ឋថ្មីៗនេះ។ នៅពេលយើងបានទទួលដំណឹងថាសម្ដេចប៉ាបបានសោយទិវង្គតនៅថ្ងៃចន្ទនៃបុណ្យចម្លង អាទិត្យចុងក្រោយរបស់សម្ដេចប៉ាបនៅលើផែនដីនេះ ជាអាទិត្យពិសិដ្ឋសម្រាប់ព្រះសហគមន៍សកលប៉ុន្តែជាអាទិត្យពិសិដ្ឋនិងពិសេសសម្រាប់សម្ដេចប៉ាបផ្ទាល់ដែរ។