វិចារណកថា សុខភាពផ្លូវចិត្ត ពី សេវាបន្ថែម ទៅជា សេវាស្នូល នៃប្រព័ន្ធសុខាភិបាលកម្ពុជាហើយ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បញ្ហាសុខភាពផ្លូវចិត្តតែងតែត្រូវបានមើលរំលង ឬចាត់ទុកថាជាបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលជាងជាបញ្ហាសុខភាពសាធារណៈ ប៉ុន្តែទោះជាយ៉ាងណា ការប្រែប្រួលនៃសង្គម បានធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តក្លាយជាបញ្ហាសំខាន់មួយដែលប៉ះពាល់ដល់គុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែខ្លាំងឡើង។
វិចារណកថា សូមទុកឲ្យសមត្ថកិច្ចធ្វើការសិន! ហើយសមត្ថកិច្ចក៏ត្រូវតម្លាភាពដែរ ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ គឺជារឿងក្តៅបំផុតមួយដែលបានផ្ទុះនៅលើ បណ្តាញសង្គម ប៉ុន្តែទោះជាយ៉ាងណាសូមទុកពេលឲ្យសមត្ថកិច្ចធ្វើការសិន ហើយដោយឡែកសមត្ថកិច្ចក៏គួរដោះស្រាយករណីនេះឲ្យតម្លាភាពផងដែរ ។
វិចារណកថា បណ្តាញសង្គមសំបូររឿងAIច្រើន! សូមយកចិត្តទុកដាក់និងប្រុងប្រយ័ត្នផង នៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះសំបូររឿងវ៉ាងប្លែកៗជាច្រើន ទាំងបានការនិងមិនបានការ រឿងកំប្លែង កើតទុក្ខ ដោយរួមទាំងរឿងគ្រោះថ្នាក់ផងដែរ ហើយចំណុចមួយដែលយើងគួរតែប្រុងប្រយ័ត្នដែរនោះ គឺវត្តមាននៃរឿងវ៉ាវដែលប្រឌិតឡើងដោយបញ្ញាសិប្បនិម្មិតឬ AI។
វិចារណកថា ប្រេងឥន្ធនៈថ្លៃ សំងំនៅតែផ្ទះ ប្រយ័ត្នភ្លើងអស់ច្រើនដែរ ! ម្នាក់ៗពីព្រោះតែបញ្ហាប្រេងឥន្ធនៈឡើងថ្លៃមួយរយៈនេះមិនសូវហ៊ានជិះឡានឬម៉ូតូឆ្វេកឆ្វាចច្រើនទេ ដោយខ្លាចអស់សាំង ហើយម្នាក់ៗខំសំងំនៅតែផ្ទះ ប៉ុន្តែកុំភ្លេចនៅផ្ទះយូរក៏អាចឲ្យយើងចំណាយលើថ្លៃអគ្គិសនីច្រើនដែរ។
វិចារណកថា បើមានដីទំនេរ! យើងគួរតែនាំគ្នាដាំបន្លែបង្ការបើលក់មិនកើតក៏អាចដោះស្រាយរឿងហូបចុកបានដែរ ឥឡូវនេះផ្នត់គំនិតពលរដ្ឋយើងមួយចំនួននៅតាមជនបទក្រោយពេលដែលរោងចក្រត្រូវបានដាក់ពង្រាយទៅដល់មូលដ្ឋាន ហាក់មិនសូវយកចិត្តទុកដាក់រឿងដាំដំណាំ ឬបន្លែបង្ការអ្វីឡើយ ដោយម្នាក់ៗរអ៊ូថា ដាំទៅគ្មានទីផ្សារហើយដល់ពេលត្រូវការតាំងយកលុយទៅផ្សារទិញគេហូប។
វិចារណកថា ចង់ឲ្យប្រេងចុះថោកវាពិបាកណាស់! យើងត្រូវតែបន្សាំខ្លួន បើប្រេងនៅលើទីផ្សារអន្តរជាតិវានៅតែថ្លៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជាពិបាកនឹងចុះណាស់ ហើយបើយើងនៅតែចង់ឲ្យវាចុះវានឹងជះឥទ្ធិពលច្រើនថែមទៀត ពីព្រោះយើងមានទីផ្សារតូច។
វិចារណកថា តើការផាកពិន័យចរាចរណ៍ និង សាំងឡើងថ្លៃវាពាក់ព័ន្ធគ្នាដែរឬទេ? ជាការពិតការផាកពិន័យលើអនុវត្តច្បាប់ចរាចរណ៍ និង ការឡើងថ្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ននេះវាមិនពាក់ព័ន្ធគ្នាទេ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋខ្លះលើកឡើងជាសំណូមពរថា គួររិះគិតចំណុចនេះ ហើយការ អនុវត្តការត្រួតពិនិត្យកុំឲ្យច្រើនកន្លែងពេក ជាពិសេសកន្លែងដែលស្ទះ ឬ តាមផ្លូវដែលមានរថយន្តធ្វើដំណើរច្រើន។
វិចារណកថា អាជីវករណាដែលមិនមានសុចរិតភាពនៅក្នុងអាជីវកម្មគួរតែចាត់ការតាមច្បាប់ នៅក្នុងកាលៈទេសៈនៅពេលបច្ចុប្បន្ននេះស្ថានភាពសេដ្ឋកិច្ចគឺពិតជានៅក្នុងមាត់ជ្រោះនៃវិបត្តិ ដែល ចាំបាច់យើងត្រូវតែវះកាត់នូវអ្វីដែលជាបញ្ហាដែលអាចនឹងរីករាលដាលនិងបង្កបញ្ហាដល់សង្គម។
វិចារណកថា ទីផ្សារទេសចរណ៍កម្ពុជានឹងរបួសបន្ថែមទៀត ប៉ុន្តែកុំដេកមួយកន្លែង! ទីផ្សារទេសចរណ៍កម្ពុជាដែលបានកំពុងតែរបួសរួចទៅហើយនោះនឹងរបួសបន្ថែមទៀត ប៉ុន្តែសូមកុំអោយរបួសនេះវាក្លាយទៅជារបួសក្លាយអោយសោះ ។
វិចារណកថា បងប្អូនអ្នកទិញសាំងទុកនៅផ្ទះសូមទុកដាក់ឲ្យត្រឹមត្រូវ ! បងប្អូនណាដែលបានកំពុងតែផ្អើលនាំគ្នាទិញសាំងយកទៅទុកនៅផ្ទះដោយសារតែភ័យខ្លាចអស់សាំងប្រើប្រាស់ ឫ មួយក៏សាំងវាឡើងថ្លៃខ្លាំងពិបាកធានារ៉ាប់រងថ្លៃចំណាយទិញក៏ទិញចុះ ប៉ុន្តែសូមរិះគិតអំពីគ្រោះថ្នាក់។
វិចារណកថា ស្ថានីយប្រេងឥន្ធនៈណាលក់លើសថ្លៃកំណត់គួរតែពិន័យ ! នៅពេលនេះដោយសារតែសាធារណៈជនបារម្ភអំពីបញ្ហាកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់នៅពេលអនាគត អ្នកខ្លះនាំគ្នាផ្អើលទៅទិញស្តុកទុក រហូតដល់ស្ថានីយមួយចំនួនឆ្លៀតឱកាសលក់លើសតម្លៃកំណត់ដែលចេញដោយក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និង ថាមពល។
វិចារណកថា គួររិះគិតនិងដាក់ផែនការសន្សំសំចៃឲ្យហើយ! នៅពេលដែលប្រេងឥន្ធនៈឡើងថ្លៃ សេវាកម្មដឹកជញ្ជូនក៏ឡើងថ្លៃ ហើយថ្លៃសេវាកម្ម និង ម្ហូបអាហារក៏វានឹងឡើងថ្លៃទៅតាមនោះ ដូច្នេះនៅក្នុងអំឡុងពេលនេះការត្រៀមខ្លួននិងចេះចាត់ចែងកញ្ចប់ថវិកាដើម្បីទុកចំណាយនៅលើអ្វីដែលឡើងយើងចាំបាច់ត្រូវតែរៀបចំឲ្យហើយ។
វិចារណកថា នៅពេលអ្នកសារព័ត៌មានចូលជ្រៅទៅក្នុងគម្ពីរ បន្ទាប់ពីបានចំណាយពេលជាងបីទសវត្សរ៍នៅក្នុងការិយាល័យនិពន្ធព័ត៌មាន ខ្ញុំបានរៀនសូត្រនូវសេចក្តីពិតមួយ៖ គ្មានរឿងរ៉ាវណាមួយដែលអាចផ្ទុកនូវអ្វីៗគ្រប់យ៉ាងនោះទេ។ អ្នកអាចសម្ភាសសាក្សីដប់នាក់អំពីព្រឹត្តិការណ៍តែមួយ ប៉ុន្តែអ្នកនឹងទទួលបានរឿងរ៉ាវដប់បែបផ្សេងគ្នា។
វិចារណកថា សាំងឡើងថ្លៃជារឿងគេចមិនរួច ប៉ុន្តែរឿងអគ្គិសនីមិនអីទេ រដ្ឋមន្រ្តីធានាហើយ ! រឿងសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ហើយអ៊ីរ៉ង់សងសឹងឡើងកក្រើកមជ្ឈឹមបូព៌ាគឺនឹងធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ប៉ុន្តែសម្រាប់តម្លៃអគ្គិសនីគឺមិនឡើងថ្លៃ ហើយក៏មិនខ្វះដែរ។
វិចារណកថា អ្វីខ្លះត្រូវត្រៀមចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗការត្រៀមលក្ខណៈទុកជាមុនគឺជារឿងសំខាន់បំផុតនៅពេលនេះ ពីព្រោះស្ថានភាពនិងទំហំនៃសង្រ្គាមមីស៊ីលនៅមជ្ឈិមបូព៌ាហាក់កំពុងតែរីក រីឯផលនិងទំហំនៃការប៉ះពាល់មកលើពិភពលោកគឺធំធេង។
វិចារណកថា ការប្រយុទ្ធនឹងគ្រឿងញៀនត្រូវតែមានសង្ឃឹមជានិច្ច ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងសង្គមមិនងាយនឹងឈ្នះមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវអស់សង្ឃឹម ហើយត្រូវបន្តប្រយុទ្ធប្រឆាំងក៏ដូចជាយុទ្ធនាការនានាបន្តទៀត ។
វិចារណកថា សង្គ្រាមនៅមជ្ឈិមបូព៌ាគឺនៅឆ្ងាយ ប៉ុន្តែឥទ្ធិពលរបស់វានឹងនៅជិត ពេលពិភពលោកកំពុងតែរងការរញ្ជួយដោយជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ប្រជាពលរដ្ឋកម្ពុជាជាច្រើនប្រហែលជាគិតថា នេះជាបញ្ហាឆ្ងាយពីយើងរាប់ពាន់គីឡូម៉ែត្រ ហើយបើយើងជិះយន្តហោះត្រង់វិញគឺចូលរង្វង់៧ទៅ៨ម៉ោងដែរ ប៉ុន្តែក្នុងសម័យសកលភាវូបនីយកម្មដូចបច្ចុប្បន្ន សង្គ្រាមមួយកន្លែងអាចបង្ករលកឥទ្ធិពលទៅគ្រប់ទិសទី រួមទាំងប្រទេសតូចៗដូចកម្ពុជាផងដែរ។
វិចារណកថា អំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទនៅតែមាន! សូមយកចិត្តទុកដាក់ នៅសម័យនេះអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទនៅតែមាននៅកម្ពុជា ដែលយើងគប្បីប្រយុទ្ធប្រឆាំងនឹងករណីនេះឲ្យដាច់ខាតថែមទៀត ដើម្បីធានានិងការពារសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិនិងយុត្តិធម៌សម្រាប់មនុស្សទាំងអស់។
វិចារណកថា ការបង្ក្រាបឧក្រិដ្ឋអនឡាញ ជាជំហានសំខាន់សម្រាប់សេចក្តីទុកចិត្តអន្តរជាតិ ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថាកម្ពុជាបាននិរទេសជនបរទេសសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម អនឡាញជាង៣ម៉ឺននាក់ ហើយមានជនបរទេសជាង ២១ ម៉ឺន នាក់បានចាកចេញដោយស្ម័គ្រចិត្ត បង្ហាញឱ្យឃើញថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា កំពុងដំណើរការយ៉ាងខ្លាំងក្លា និងមានទំហំធំជាងពេលណាៗទាំងអស់។
វិចារណកថា អ្នកដើរលុកព្រៃអាចសប្បាយចិត្ត ប៉ុន្តែកុំភ្លេចប្រុងប្រយ័ត្ន កម្ពុជាអាចទទួលដំណឹងល្អមួយទៀតពាក់ព័ន្ធនឹងជំងឺឆ្លង គឺជំងឺគ្រុនចាញ់ ដោយស្ថិតិកាលពីឆ្នាំ២០២៥បានបង្ហាញពីការធ្លាក់ចុះដល់ទៅ៨៤ភាគរយ ដូច្នេះអ្នកដើរលុកព្រៃនិងអ្នកធ្លាប់រស់នៅតំបន់ដែលជំងឺនេះតែងរាតត្បាតអាចសប្បាយចិត្តប៉ុន្តែកុំធ្វេសប្រហែស។
វិចារណកថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរកំពុងតែកើន របាយការណ៍នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរដែលកម្ពុជាសម្រេចបានកាលពីខែមករា ឆ្នាំ២០២៦ គឺមានតម្លៃសរុប ប្រមាណជាង ១,៤ ពាន់លានដុល្លារ កើនឡើង ៧,២ ភាគរយបើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។