វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូយាងទទួលក្រុមអ្នកការទូតដែលមាននិវេសនដ្ឋាននៅបុរីវ៉ាទីកង់ទាំងអស់កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ ទ្រង់បាន អំពាវនាវឱ្យបណ្តាឯកអគ្គរដ្ឋទូតនានាដែលមានទំនាក់ទំនងការទូតនឹងសន្តអាសនៈរិះគិតអំពីការទូតដែលផ្តោតលើក្តីសង្ឃឹមដោយផ្អែកលើការពិត ការលើកលែងទោស សេរីភាព និងយុត្តិធម៌។