ជម្រាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃអាទិត្យនេះខ្ញុំសង្ឃឹមថាបងប្អូនអាចទៅព្រះវិហារបាន រដូវវស្សានៅប្រទេសខ្មែរមិនសូវស្រួលប៉ុន្មានទេគឺភ្លៀងរហូត ប៉ុន្តែយើងត្រូវតែមានចិត្តក្លាហានទៅព្រះវិហារ ពេលដែលយើងទៅព្រះវិហារ គឺយើងគោរពថ្ងៃអាទិត្យជាថ្ងៃរបស់ព្រះជាម្ចាស់ដូច្នេះត្រូវតែទទួលព្រះពរយ៉ាងច្រើនពីព្រះជាម្ចាស់! ជាពិសេសយើងទទួលព្រះកាយរបស់ព្រះអង្គមួយអាទិត្យម្តងជាដើម្បីចិញ្ចឹមជីវិត។