ប្រចណ្ឌនរណាក៏មាន ! ប៉ុន្តែកុំជ្រុលវាមានទោសទណ្ឌ

ស្រលាញ់ ស្អប់ ខ្នាញ់ និង ការប្រចណ្ឌ ជាឥរិយាបទធម្មតារបស់មនុស្សជាតិគ្រប់ៗរូប ហើយនរណាក៏ដែរមិនថាប្រុសឫស្រី គ្រាន់តែមនុស្សភាគច្រើនគេចេះទប់ អត់ធ្មត់ ឫ ក៏បន្លប់ ដោយយកគតិ ស្មារតីនិង ប្រាជ្ញា ជាពិសេសគឺមនៈសិកាជាមនុស្សមកទប់កុំអោយវាក្លាយទៅជាអំពើឫសកម្មភាពជ្រុល ។

រឿងប្រចណ្ឌនេះវាកើតមានគ្រប់ជាតិសាសន៍ ពណ៌សំបុរ និង ជំនឿសាសនា ប៉ុន្តែមនុស្សជាច្រើនដោយសារតែកត្តាខាងលើគឺមិនបានកើតឡើង ជារឿងហេតុធំដុំទេ ។ ពេលខ្លះវាកើត ប៉ុន្តែបើយើងចេះសម្របសម្រួល ចេះនិយាយគ្នាដោយហេតុនិងផល ពោលគឺយើងយកចិត្តគេដាក់នៅក្នុងចិត្តយើងហើយគេទទួលយកចិត្តយើងទៅដាក់ក្នុងចិត្តគេក៏សុខនឹងគ្នា ។​

នៅក្នុងករណីខ្លះប្រសិនបើវាជ្រុលមិនអាចសម្របសម្រួលអ្វីបាន គួរដោះលែងគ្នាដោយសម្របសម្រួល គ្នា ពោលគឺជៀសវាងហិង្សា ដែលពេលខ្លះវាទៅជារឿងដែលពិបាកនឹងដោះស្រាយ ពោលគឺមានតែគុកច្រវាក់។ យើងមិនគួរមានពិរុទ្ធទៅជាប់ទោសពីព្រោះតែរឿងប្រចណ្ឌនេះសោះឡើយ ។​

រឿងប្រចណ្ឌនេះមានជាហូរហែរហើយថ្មីៗនេះ​ព្រោះតែភ្លើង​ប្រចណ្ឌ បុរសម្នាក់កំពុងរងពិរុទ្ធភាព ខណៈដែលស្រ្តីជាប្រពន្ធបានបាត់បង់ជីវិត ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣ និង ៣០​នាទី​ថ្ងៃ​ទី ៣០ ​មេ​សា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ​ដោយប្តី​ឈ្លោះ​ជាមួយ​ប្រពន្ធ ហើយប្រពន្ធក៏​ខំ​គេច​ពី​ផ្ទះ​មក​ធ្វើការ​ស៊ីឈ្នួល​បក​គល់​ខ្ទឹម​ឲ្យ​គេ ​ដើម្បី​បាន​ប្រាក់ នៅ​ដើរមក​តាម​ឈ្លោះ​ដល់​កន្លែងធ្វើការ​ទៀត ទ្រាំ​មិន​បាន ក៏​យក​កាំបិត​ចាក់​ប្រពន្ធ​ដល់​ថ្នាក់​បាក់​ផ្លែកាំបិត​ចេញពី​ដង ឃើញ​ប្រពន្ធ​របួសធ្ងន់​ខ្លាំង ​ក៏​នាំ​ប្រពន្ធ​មក​ពេទ្យ តែម​កតាម​ផ្លូវ​ប្រពន្ធ​ស្លាប់​នៅពេលព្យាយាមដឹកមកសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ីនៅរាជធានីភ្នំពេញ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ននៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​ ។

ផ្អែកតាមករណីនេះយើងអាចសរុបសេចក្តីបានថា អារម្មណ៍ដូចជា ស្រលាញ់ ស្អប់ ខ្នាញ់ និង ប្រចណ្ឌ គឺជាធម្មជាតិមនុស្សដែលមិនអាចជៀសវាងបាន ប៉ុន្តែសារៈសំខាន់គឺនៅលើការគ្រប់គ្រងអារម្មណ៍ទាំងនោះដោយមានហេតុផល ស្មារតី និងមនៈសិកា។ ការប្រចណ្ឌ ប្រសិនបើគេមិនចេះទប់ស្កាត់ និងដោះស្រាយដោយសន្តិវិធី នឹងអាចនាំឲ្យកើតមានវិបត្តិធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត និងប៉ះពាល់ដល់សេរីភាពផ្ទាល់ខ្លួន។ ហេតុការណ៍ដែលបានកើតឡើងខាងលើជាឧទាហរណ៍ច្បាស់ថា អំពើជ្រុលដោយសារប្រចណ្ឌអាចបំផ្លាញទាំងជីវិតគេ និងជីវិតខ្លួនឯង។ ដូច្នេះ មនុស្សគ្រប់រូបគួរតែអនុវត្តការសន្ទនា សម្របសម្រួល និងការគោរពគ្នាទៅវិញទៅមក ។ រាល់ការសង្ស័យគួរតែបកស្រាយដោយសេចក្តីស្រលាញ់អត់ធ្មត់និងយល់ពីគ្នា ។

Daily Program

Livesteam thumbnail