លោកស្រីភារធារីនៃទូតស្ថានទូតអាម៉េរិក Bridgette Walker បានដឹកនាំមន្ត្រីការទូត និងបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិក ទៅបំពេញទស្សនកិច្ចការងារ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែសីហា ដើម្បីអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈសកម្មភាពជាច្រើនក្នុងកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥ ៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព»។