គោលបំណងនៃការអធិស្ឋានសម្តេចប៉ាបសម្រាប់ខែឧសភាផ្តោតលើ អាហារ

វ៉ាទីកង់ញូវបានរាយការណ៍ថា គោលបំណងសំខាន់នៃកម្មវិធីអធិដ្ឋានរបស់សម្តេចប៉ាបឡេអូទី១៤ សម្រាប់ខែឧសភា គឺនៅក្នុងគោលបំណងឲ្យគ្រីស្តបរិស័ទរួមគ្នារិះគិតថា តើធ្វើយ៉ាងណាឲ្យមនុស្សគ្រប់គ្នាអាចមានអាហារហូបចុកឲ្យបានគ្រប់គ្នា  ហើយទ្រង់ក៏បានបង្ហាញពីរបៀបដែលយើងទាំងអស់គ្នាគួរតែរិះគិតនិងចូលរួមអនុវត្តកុំខ្ជះខ្ជាយខណៈដែល មនុស្សរាប់លាននាក់នៅតែបន្តរងទុក្ខដោយសារភាពអត់ឃ្លាន។

សម្តេចប៉ាបឡេអូ បានជំរុញឲ្យគ្រីស្តបរិស័ទ ទូទាំងពិភពលោកចូលរួមជាមួយព្រះអង្គនៅខែឧសភានេះក្នុងការអធិស្ឋានសុំឲ្យមនុស្សគ្រប់គ្នាអាចមានអាហារទទួលទានគ្រប់ៗគ្នា។

នៅក្នុងការអធិស្ឋានរបស់ទ្រង់ សម្តេចប៉ាបបានទទួលស្គាល់ថា សេចក្តីទុក្ខព្រួយកំពុងកើតមានលើបងប្អូនប្រុសស្រីរាប់លាននាក់ ដោយសារភាពអត់ឃ្លាន។

ដោយសោកស្ដាយចំពោះអាហារ ជាច្រើនត្រូវបានខ្ជះខ្ជាយនៅតុអ្នកខ្លះ សម្តេចប៉ាបឡេអូ បានអធិស្ឋានសុំឲ្យជាម្ចាស់ជួយដាស់ស្មារតីថ្មី ឲ្យមនុស្សជាតិ រៀនរិះគិតសន្សំសំចៃ អាហារគ្រប់ប្រភេទ ហើយបរិភោគដោយសាមញ្ញ ចែករំលែកដោយអំណរ និងថែរក្សាផ្លែឈើនៃផែនដីជាអំណោយពីព្រះម្ចាស់ ដែលត្រូវបានកំណត់សម្រាប់មនុស្សគ្រប់គ្នា មិនមែនគ្រាន់តែមនុស្សមួយចំនួនតូចនោះឡើយ។

សម្តេចប៉ាបឡេអូបានអធិស្ឋានសូមឲ្យមន្សុសជាតិនានាផ្លាស់ប្តូរតក្កវិជ្ជានៃការប្រើប្រាស់ដោយអាត្មានិយមទៅជាវប្បធម៌នៃសាមគ្គីភាព ជាសហគមន៍ ដោយលើកកម្ពស់កាយវិការជាក់ស្តែង រួមទាំងយុទ្ធនាការយល់ដឹងអំពី ធនាគារអាហារ និងរបៀបរស់នៅដែលមានភាពស្ងប់ស្ងាត់ និងមានទំនួលខុសត្រូវ ចេះចែករំលែកគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងបញ្ហានេះអង្គការកម្មវិធីស្បៀងអាហារពិភពលោក (FAO)បានបង្ហាញពីការព្រួយបារម្ភមួយថានៅឆ្នាំ២០២៦ មនុស្ស ៣១៨ លាននាក់នឹងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ ឬស្ថានភាពកាន់តែអាក្រក់ទៅៗនៅឆ្នាំនេះ។

ទីភ្នាក់ងារនេះព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចជំរុញមនុស្សបន្ថែម ៤៥ លាននាក់ឱ្យប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរមុនពាក់កណ្តាលឆ្នាំនេះ៕

Daily Program

Livesteam thumbnail