អគ្គអភិបាល រិច អន់ឌ្រូ អាឡាកន (Archbishop Rex Andrew Alarcon) អភិបាលទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃក្រុមសភាអភិបាលកាតូលិកហ្វីលីពីន (CBCP) បានមានប្រសាសន៍ទៅកាន់សន្និបាតបេសកជនកាតូលិកឌីជីថលអាស៊ីលើកទី១ ក្នុងតំបន់គេហ្សុនថា អ៊ីនធឺណិតគឺជាពិភពបេសកកម្មសម័យថ្មី មិនមែនជាលំហដាច់ដោយឡែកនោះទេ។