ការផ្លាស់ប្តូរថ្មីបែបស៊ីណូដាល ចាប់ផ្តើមចេញពីការផ្លាស់ប្តូររបៀបដែលថ្នាក់ដឹកនាំព្រះសហគមន៍មើលឃើញអ្នកដទៃ ជាជាងការកែប្រែកម្មវិធីគង្វាលកិច្ច នេះជាការលើកឡើងរបស់កាឌីណាល់លូវីស អន់តូនីញ៉ូ ជេ តាគ្លេ (Luis Antonio G. Tagle) ទៅកាន់ប្រតិភូនានាក្នុងអំឡុងពេលសំណាក់ធម៌រយៈពេលមួយថ្ងៃ នាថ្ងៃទី ២២ ខែកក្កដា ។