បងប្អូនជាទីគោរពនៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះតាមលោកម៉ាកុស(៦,១-៦)អ្នកភូមិស្រុករបស់ព្រះយេស៊ូបដិសេធមិនព្រមទទួលព្រះយេស៊ូទេ។ ព្រះយេស៊ូ និងសាវ័កបានធ្វើដំណើរទៅភូមិស្រុករបស់ព្រះអង្គ លុះដល់ថ្ងៃសម្ប័ត ព្រះយេស៊ូបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ។ មនុស្សជាច្រើនដែលបានស្តាប់ព្រះអង្គងឿងឆ្ងល់ក្រៃលែង ពួកគេសួរសំណួរ នឹងនិយាយគ្នាថា តើគាត់ដឹងសេចក្តីទាំងនេះមកពីណា?