ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៥,៩-១១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ព្រះយេស៊ូមានព្រះបន្ទូលថា សូមឲ្យយើងស្នាក់នៅក្នុងអង្គព្រះអង្គ ជាដរាបរហូត ឲ្យយើងនៅក្នុងសេចក្ដី​ស្រលាញ់របស់ព្រះយេស៊ូ ដើម្បីឲ្យយើងមានអំណរសប្បាយពេញលក្ខណៈ ប៉ុន្តែប្រហែលជាពិបាកសម្រាប់​ពេលចាប់ផ្ដើមចូលនៅក្នុងគ្រីស្តសាសនា យើងមានអំណរសប្បាយ យើងចូល​នៅ​ក្នុងព្រះសហគមន៍ អ្វីៗទាំងអស់ ដូចជាកើតជាថ្មី។

​បន្តិច​ម្ដងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រហែលជាយើងមិនមានអំណរសប្បាយដូចពីមុនទេ យើងនឹងយល់ថាវា​រឿង​ធម្ម​តា ឬពេលខ្លះរឿងដដែលៗ ដូចជាការថ្វាយពិធីបូជាអញ្ជឹងដែរ។ ប៉ុន្តែ ខ្ញុំមិនចង់​ឲ្យបង​ប្អូន​យល់​ដូច្នោះឡើយ ដើម្បីឲ្យយើងនៅជាមួយព្រះយេស៊ូរហូត លក្ខខណ្ឌទី១៖ គឺ អធិដ្ឋាន ឲ្យយើងមានទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះយេស៊ូ ដូចជាឲ្យយើងពង្រឹងសេចក្ដីស្រលាញ់របស់យើងចំពោះព្រះយេស៊ូ ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។

ទី២៖ យើងត្រូវតែ រកអំណរសប្បាយរបស់​យើងនៅ​ក្នុង​ព្រះសហគមន៍ បើសិនជាខ្ញុំមកថ្វាយពិធីបូជា​ដដែលៗ ប្រហែលជាខ្ញុំគួរចូលនៅក្នុង ក្រុមចម្រៀង ឬក្រុមអ្នកបម្រើតុកសក្ការៈ ​ឬ​ចូល​នៅ​ក្នុង ការអប់រំជំ​នឿ​​សារជាថ្មី ដូចជាចូលរួមនៅក្នុងសកម្មភាពណាមួយ ក្នុងព្រះសហគមន៍​ដែល​ធ្វើ​ឲ្យខ្ញុំ មានអំណរ​សម្រាយ បើសិនជាខ្ញុំមានអំណរសប្បាយ មិនសូវពិបាកប៉ុន្មានទេ ឲ្យនៅជាមួយ​ព្រះយេ​ស៊ូ។

ដូច្នេះ​ សូមបងប្អូនគិតឡើងវិញអំពីជីវិតរបស់បងប្អូនរួមជាមួយព្រះសហគមន៍ សូមស្វែងរកអំណរ​សប្បា​យ​​​នៅក្នុងព្រះសហគមន៍ ឬអំណរសប្បាយ ក្នុងការប្រកាសដំណឹងល្អ ដើម្បី​ឲ្យ​បាននៅ​ជាមួយព្រះយេស៊ូ​ជារៀងរហូត៕

 

 

Daily Program

Livesteam thumbnail
khmer popup image