ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរយ៉ូហាន ១៤,១៥-២១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល
នេះជាថ្ងៃមួយដ៏គួរឱ្យចាប់អារម្មណ៍ នៅពេលដែលយើងស្តាប់ព្រះបន្ទូលហើយយើងឮថា ព្រះអង្គមិនដែលបោះបង់យើងចោលទេ ឬទុកឲ្យយើងកំព្រាឡើយ ដែលនេះជាមូលហេតុព្រះយេស៊ូ យើងមកលើផែនដីនេះដើម្បីឲ្យយើងកើតជាកូនព្រះសារជាថ្មី។ នៅពេលជិតដល់ថ្ងៃដែលព្រះយេស៊ូឡើងទៅស្ថានបរមសុខ ព្រះអង្គមានព្រះបន្ទូលថា បងប្អូនអើយ ខ្ញុំមិនបោះបង់បងប្អូនចោលទេ ខ្ញុំនឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះវិញ្ញាណមកឲ្យយើង។
ព្រះវិញ្ញាណធើ្វឲ្យយើងរំលឹកអ្វីៗទាំងអស់ដែលទ្រង់បានបង្រៀនយើង ហើយជាព្រះវិញ្ញាណដែលធ្វើឲ្យយើងកើតជាថ្មី ក្នុងលក្ខណៈជាបុត្រធីតារបស់ព្រះបិតា។ យើងទាំងអស់គ្នាដែលមានបទពិសោធន៍ជា កូនព្រះ ជាមនុស្សដែលអត់មានទីពឹង យើងបានទទួលព្រះបន្ទូលសន្យាពីព្រះយេស៊ូថា យើងនឹងកើតជាថ្មី យើងនឹងមានទីពឹង យើងនឹងមានព្រះបិតាតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជួយសង្គ្រោះយើង ឲ្យយើងទទួលបានដំណឹងល្អ។
ពេលខ្លះប្រហែលយើងអត់មានមិត្តភក្តិ អត់មាននរណាជួយទៅវិហារ ប្រហែលអត់មាននរណាខ្វល់ខ្វាយអំពីបងប្អូន តែចូរដឹងថាព្រះអង្គស្រលាញ់បងប្អូន ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីធ្វើឲ្យបងប្អូនកើតជាថ្មី បងប្អូនទាំងអស់ដែលបានទទួលពិធីជ្រមុជទឹកដឹងហើយ បងប្អូនបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានធ្វើឲ្យបងប្អូនកើតជាថ្មី ក្នុងគ្រួសារថ្មី ហៅថាមហាគ្រួសារនៃព្រះសហគមន៍កាតូលិក។
សូមអរព្រះគុណព្រះជាម្ចាស់ ហើយសូមព្រះអង្គផ្តល់យោបល់អំពីរបៀបដែលយើងអាចបង្ហាញ ពីភាតរៈភាពថ្មីនេះ នៅពេលដែលយើងមានព្រះបិតាតែមួយ តើយើងត្រូវបង្ហាញ លក្ខណៈជាបងប្អូនដល់គ្នាទៅវិញទៅមកយ៉ាងម៉េចដែរ សូមបងប្អូនជួយផ្តល់យោបល់ដែរ?
