រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជូននូវកម្មវិធីបង្រៀនដោយឥតគិតថ្លៃលើ«បុកល្ហុងបាយដំណើប»ពិសេសជូនដល់សាធារណជនដែលមានឧបនិស្ស័យក្នុងវិស័យម្ហូបអាហារពីគ្រប់ទិសទី។ ក្នុងវគ្គសិក្សាពិសេសនេះ សិក្ខាកាមទាំងអស់ មិនត្រឹមតែទទួលបានឱកាសសិក្សាឈ្វេងយល់អំពីទ្រឹស្តី បច្ចេកទេស និង គ្រឿងផ្សំប៉ុណ្ណោះទេ ប៉ុន្តែសិក្សាកាមទាំងអស់ក៏បានអនុវត្តផ្ទាល់លើមុខម្ហូបជាមួយ លោក ស័រ សំអាង ជាគ្រូបង្គោលចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា។