រដូវអប់រំពិសេស និង បុណ្យរ៉ាម៉ាដាន ជាកាតាលីករសម្រាប់ពិភពលោកថ្មីមួយ
នៅក្នុងសារផ្ញើជូនបងប្អូនសាសនិកឥស្លាមពាក់ព័ន្ធនឹងបុណ្យ រ៉ាម៉ាដាន ក្រុមប្រឹក្សាសម្រាប់កិច្ចសន្ទនាអន្តរសាសនាបានគូសបញ្ជាក់ពីការត្រួតស៊ីគ្នានៃព្រឹត្តិការណ៍នេះនឹងរដូវអប់រំពិសេសនៃព្រះសហគមន៍កាតូលិក។
តាមរយៈវ៉ាទីកង់ សារនោះបានអះអាងថា ឱកាសដ៏កម្រនេះ បង្ហាញនូវក្តីសង្ឃឹមថារយៈពេលដ៏ពិសិដ្ឋទាំងពីរអាច ក្លាយជាកាតាលីករសម្រាប់ពិភពលោកថ្មីមួយ ជាពិសេសនៅក្នុងតំបន់ដែលមានជម្លោះនិងសង្រ្គាម រិះគិតអំពីតម្លៃនៃសន្តិភាព។
សារដែលចុះហត្ថលេខារួមគ្នាដោយលោក កាឌីណាល់ ចច ចាកូប គូវ៉ាកាដ ( George Jacob Koovakad) បានបញ្ជាក់ថា នោះគឺសាររបស់ក្រុមប្រឹក្សាសម្រាប់កិច្ចសន្ទនាអន្តរសាសនាសម្រាប់បុណ្យរ៉ាម៉ាដាន។
លោកកាឌីណាល់បានលើកឡើងថា សន្តិភាព ជាបំណងប្រាថ្នាដ៏ក្លៀវក្លារបស់មនុស្សជាតិ សម្រាប់អ្នករាល់គ្នាជាពិសេស សម្រាប់គ្រួសាររបស់អ្នក និងសម្រាប់ប្រជាជាតិដែលកំពុងតែរងគ្រោះ។
លោកកាឌីណាល់បានសង្កត់ធ្ងន់ថា សន្តិភាពកើតចេញពី ការរំសាយអាវុធដោយ បេះដូង ចិត្ត និងជីវិត ហើយវាជាអំណោយមួយពីព្រះដែលត្រូវបានចិញ្ចឹមបីបាច់ដោយការសន្ទនា យុត្តិធម៌ និងសេចក្តីស្រឡាញ់ប្រកបដោយការអត់ឱន៕