បញ្ញវន្តកាតូលិកបួនប្រទេសជជែកគ្នាអំពីសាសនា ប្រព័ន្ធផ្សព្វផ្សាយនិងវប្បធម៌នៅឥណ្ឌូនេស៊ី

សិក្ខាសាលាអន្តរជាតិមួយត្រូវបានរៀបឡើងនៅក្នុងទីក្រុងផ្លរ៉េស (Flores) ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ដោយកម្មវត្ថុនៃការពិភាក្សាគឺសាសនា ប្រព័ន្ធផ្សព្វផ្សាយ និង វប្បធម៌នៅអាស៊ីអាគ្នេយ៍។

សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីសម្រាប់សាសនា និងទំនាក់ទំនងសង្គមនៃសាកលវិទ្យាល័យសន្តយ៉ូហាន ដោយចាប់ផ្តើមនៅថ្ងៃទី ១៩ ហើយបាន បញ្ចប់នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

អ្នកដែលចូលរួមនោះ គឺជាបញ្ញវន្តកាតូលិក អ្នកសិក្សា និងអ្នកស្រាវជ្រាវមកពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ថៃនិងអូស្ត្រាលី។

សិក្ខាសាលានេះមានគោលបំណងឈ្វេងយល់និងរិះគិតអំពីរបៀបដែលសាសនា ប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌មានអន្តរកម្មនៅក្នុងតំបន់ដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរសង្គមទៅឌីជីថលយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងបរិបទសាសនា និងវប្បធម៌ចម្រុះបំផុតមួយរបស់ពិភពលោក។

លោក សាស្ត្រាចារ្យបណ្ឌិត អូតូ ហ្គោស្ទី ឌេហ្គុង ម៉ាដង (Otto Gusti Ndegong Madung) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសន្តយ៉ូហានបានសង្កត់ធ្ងន់ថា សាសនានាសម័យឌីជីថលត្រូវតែយល់ថាជាវិស័យមួយដែលបង្កើតឡើងដោយអំណាច សីលធម៌ និងការទទួលខុសត្រូវ។

លោក​បាន​មាន​ប្រសាសន៍​ថា បច្ចេកវិទ្យា​ឌីជីថល​មិនមែន​ជា​អព្យាក្រឹត​ទេ។ វា​ជា​ឆាក​នយោបាយ និង​សីលធម៌​មួយ​ដែល​អត្តសញ្ញាណ​សាសនា បទដ្ឋាន​សីលធម៌ និង​ភាពជា​ពលរដ្ឋ​ត្រូវ​បាន​ចរចា​ឥត​ឈប់ឈរ៕

Daily Program

Livesteam thumbnail