មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការពលីជីវិតមន្ដ្រីជំនាញរបស់ខ្លួនចំនួន២រូប ក្នុងករណីឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលប្រតិបត្ដិការនៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។