វិចារណកថា ព្យុះទី២៥ចេញមកថែមទៀតហើយឥទ្ធិពលមិនធម្មតា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នំា២០២៥ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ហើយព្យុះនេះ កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់វានៅ ចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា។
វិចារណកថា ជិតប្រឡងហើយប្អូនៗគួរចាប់ផ្តើមរំលឹកមេរៀនឡើងវិញ ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃកន្លងទៅលឿនខ្លាំងណាស់ ហើយភ្លេចៗខ្លួនពេលវេលានៃការប្រឡង បានកំពុងតែខិតជិតមកដល់ពេលទៀតហើយ ដូច្នេះសូមប្អូនៗដែលកំពុងតែ រៀនចំណេះទូទៅដូចជាអ្នកប្រឡងថ្នាក់ទី៩ និងប្អូនៗដែលរៀនថ្នាក់ទី១២ រូមទាំង បេក្ខជនស្វ័យរិនគួរចាប់ផ្តើមរំលឹកមេរៀនឡើងវិញ ឡើងវិញទាំងអស់។
វិចារណកថា រដូវភ្លៀងគួរប្រុងប្រយ័ត្នសត្វអសិរពិស! រដូវនេះរដូវភ្លៀងក្រៅពីមានអាកាសធាតុអាប់អួរហើយសើមនោះ គ្រោះទឹកជំនន់ ឬ ក៏បាក់ដី ព្យុះ ផ្គរន្ទះ ក៏អាចគំរាមកំហែងសុវត្ថិភាពរបស់យើង ប៉ុន្តែក្រៅពីគ្រោះធម្មជាតិដែលយើងត្រូវតែប្រយ័ត្នប្រយែងហើយនោះ យើងក៏ត្រូវបង្ការពពួកសត្វអសិរពិសនានាជាពិសេសគឺពស់។
វិចារណកថា ពេលជក់បណ្តាញសង្គម សូមកុំភ្លេចហើយប្រហែសទំនួលខុសត្រូវប្រចាំថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ដែលយើងគួរតាមដាន ប៉ុន្តែសូមកុំអោយយើងទាំងអស់គ្នាជក់ហើយវក់រហូតភ្លេចគិតអំពីមុខរបរចិញ្ចឹមជីវិត ភ្លេចធ្វើការ ភ្លេចការទទួលខុសត្រូវការងារ ភ្លេចរកចំណូល គិតតែវក់ នឹងការចុច Like, share, និង comment។
វិចារណកថា ទៀតហើយ ! កាន់កាំភ្លើងមិនចំណេញឡើយ គឺមានតែទុក អ្នកដែលនិយមកាន់កាំភ្លើងខ្វះសតិខ្វះការគ្រប់គ្រងចិត្តបានល្អ រមែងមានទុក្ខមានទោសដល់ខ្លួន ជាបន្តបន្ទាប់ប៉ុន្តែនៅតែមានអ្នកដែលកាន់ ដូច្នេះដើម្បីបញ្ជ្រាសទុកបញ្ជាទោសគួរកុំកាន់អីល្អជាង ពីព្រោះខ្លាច ថ្ងៃអារម្មណ៍អត់ល្អយើងមានបញ្ហាដោយសារវា ។
វិចារណកថា យើងគួរសន្សំសំចៃថាមពលគ្រប់ទីកន្លែងមិនមែនតែនៅផ្ទះ ! ការសន្សំសំចៃចំពោះការប្រើប្រាស់អគ្គីសនីមិនមែនគ្រាន់តែជាសកម្មភាពឫទង្វើរដែលយើងគួរតែធ្វើនៅតាមផ្ទះផ្ទាល់នោះទេ គឺយើងគួរតែចូលរួមឲ្យបានគ្រប់កន្លែងដោយរួមទាំងនៅកន្លែងធ្វើការនិងនៅតាមទីសាធារណៈនានាផងដែរ ។
វិចារណកថា ចូរនាំគ្នាយកចិត្តទុកដាក់ នឹងរុក្ខជាតិបៃតងជុំវិញខ្លួនយើង! វត្តមាននៃរុក្ខជាតិបៃតងនៅជុំវិញខ្លួនយើងទាំងអស់គ្នាគឺពិតមានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅសម្រាប់យើងទាំងអស់គ្នាជាពិសេសគឺ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់យើង។
វិចារណកថា រឿងទឹកដី និង សន្តិសុខជាតិសូមកុំផ្តេសផ្តាស អ្នកដែលចូលចិត្តលេងបណ្តាញសង្គមមិនថា ហ្វេសបុក តិកតក់ តេឡេក្រាម ឬ អេបណាផ្សេងក៏ដោយអោយតែប៉ះរឿងទឹកដី បញ្ហាសន្តិសុខជាតិ ក៏ដូចជារឿងបរិហារកេរ្តិ៍ថ្នាក់ដឹកនាំគឺសុទ្ធតែជារឿងដ៏រសើប ដែលអាចនឹងមានពិរុទ្ធ។
វិចារណកថា ករណីជំងឺគ្រុនឈាមនៅក្នុងប្រទេសកើនឡើងហើយសូមប្រុងប្រយ័ត្ន! ជំងឺគ្រុនឈាមដែលជាប្រភេទជំងឺដ៏កាចសាហាវមួយ ដែលអាចមានលទ្ធភាពសម្លាប់ជីវិតមនុស្ស បានកើនឡើងហើយនៅកម្ពុជា ស្របពេលដែលរដូវនេះគឺជារដូវដែលភ្នាក់ងារចម្លងមេរោគ ជាពិសេសគឺមូសខ្លាងាយស្រួលបង្កកំណើត។
វិចារណកថា សង្ឃឹមថាតម្លៃស្រូវនៅឆ្នាំនេះបន្តល្អបន្ថែមទៀតដូចឆ្នាំកន្លងទៅ បើតាមតម្លៃស្រូវសើមដែលសហព័ន្ធស្រូវអង្ករបានប្រកាសនៅក្នុងអំឡុងពេលនេះតម្លៃស្រូវនៅតែបន្តនៅក្នុងស្ថានភាពប្រសើរ ដោយមួយគីឡូក្រាមមានតម្លៃមិនក្រោម១០០០រៀលឡើយ ។
វិចារណកថា ទេសចរណ៍កម្ពុជា បើគ្មាន “ ៥ កុំ “ អាចមានសង្ឃឹមខ្លាំង វិស័យទេសចរណ៍នៅក្នុងស្រុកយើងទំនងជាចង្រៃខ្លាំងដោយសារតែ “ ៥ កុំ “ ដូច្នេះបើមិនចង់ឲ្យបន្តចង្រៃហើយអាចស្រូបទាញភ្ញៀវទេសចរបរទេសខ្លាំង សូមទាំងអស់គ្នាលុបបំបាត់ឲ្យបាននូវ អា “ ៥ កុំនេះ”។
វិចារណកថា នាយករដ្ឋមន្រ្តីចេះក្លែងកាយ! មន្រ្តីសូមប្រុងប្រយ័ត្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហើបហើយដូច្នេះមន្រ្តីៗក្រោមឱវាទសូមត្រៀមនិងប្រឹងប្រែងធ្វើការបម្រើរាស្រ្ត។
វិចារណកថា អ្នកបើកបរនិងលក់ដូរ សូមចៀសចំណតរថយន្តក្រុង ចំណេះដឹងដែលត្រូវយល់និងជ្រួតជ្រាបមួយគឺថា ចំណតរថយន្តក្រុងនានានៅគ្រប់ទីកន្លែងមិនមែនជាកន្លែងចំណតរថយន្តធម្មតាចូលចតហើយក៏មិនមែនជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋយកទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតឡើយ។
វិចារណកថា កុំមើលងាយខ្លួនឯង ! យើងត្រូវខំទាំងអស់គ្នា កម្ពុជាឥឡូវមិនមែនគ្រាន់តែចេះធ្វើកសិកម្ម និង កាត់ដេរប៉ុណ្ណោះទេ គឺកម្ពុជាក៏អាចមានសមត្ថភាពផលិតផលិតផលសំខាន់ៗមួយចំនួនដែរ ។
វិចារណកថា ធនធានទេសចរណ៍មានលើសពីប្រាសាទ វិស័យទេសចរណ៍នៅកម្ពុជាមានលើសពីប្រាសាទបុរាណនិងព្រៃធម្មជាតិ ប៉ុន្តែមកដល់ពេលនេះផលិតផលដែលគេឃោសនារួមទាំងស្ថាប័នពាក់ព័ន្ធដែលធ្វើគឺភាគច្រើនគឺធ្វើតែលើប្រាសាទ និងធម្មជាតិ ខណៈដែលវិស័យផ្សេងទៀតហាក់មិនសូវផ្តោតខ្លាំង ក្រៅពីនោះគឺមានក្រុមអ្នកអង្គុយរិះគន់ជាន់ពន្លិចតែម្តង។
វិចារណកថា សាលារៀនទូទាំងប្រទេសគួរតែពង្រឹងបំណិនជីវិតដល់កុមារ មួយរយៈនេះនៅលើបណ្តាញសង្គមមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសកម្មភាពលើកកំពស់ បំណិនជីវិតរបស់សាលារៀនមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ដូចជាសកម្មភាពលើកកំពស់ឲ្យសិស្សានុសិស្សចេះដំាដំណាំ កិច្ចការហត្ថកម្ម និងការងារពលរដ្ឋនានា ដែលពួកគេអាចធ្វើបាន។
វិចារណកថា បើមានល្អហើយកាន់តែប្រសើរគួរអនុវត្តឲ្យបានខ្ជាប់ខ្ជួនផង ! អនាម័យម្ហូបអាហារគឺជារឿងដ៏សំខាន់នឹងចាំបាច់ដើម្បីពង្រឹងស្តង់ដាជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ខណៈដែលអាហារដែលមាននៅកម្ពុជាមួយចំនួនអាចនៅប្រឈមមុខនឹងបញ្ហានេះច្រើន ។
វិចារណកថា បើស្រលាញ់ និងចង់អភិរក្សប្រាសាទតើយើងគួរធ្វើម៉េច? បើនិយាយអំពីគំនិតស្រលាញ់ និងអភិរក្សប្រាសាទបុរាណម្នាក់ៗលើកមេដៃហើយបើលើកមេជើងកើតគឺលើកថែមទៀត ប៉ុន្តែម្នាក់ៗនៅតែបន្តទុកឲ្យប្រាសាទបុរាណនានានៅក្នុងប្រទេសនៅឡើងស្ងាត់ជ្រងំនៅតែឯងនៅកណ្តាលព្រៃ ឬក៏ទីបុរាណដ្ឋាននោះ។
វិចារណកថា ទទួលទានបាយកញ្ចប់វេចពីផ្ទះអន់ មែនទេ ? សម័យនេះតើការទទួលទានបាយឫអាហារក៏ដូចជាភេសជ្ជៈវេចមកពីផ្ទះគឺមិនទាន់សម័យ មិនចូលសង្គម និយាយឲ្យចំទៅអន់ មែនឬ?
វិចារណកថា ការប្រើប្រាស់Solaតូចតាចមិនភ្ជាប់បណ្តាញអគ្គិសនីជាតិ សូមកុំបារម្ភ បញ្ហានៃការប្រើប្រាស់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យដើម្បីផលិតថាមពលអគ្គិសនីបានក្លាយជារឿងក្តៅបំផុតនៅដើមខែកក្កដា ឆ្នាំ២០២៤ ក្រោយអាជ្ញាធរអគ្គិសនីចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋធ្វើការស្វ័យប្រកាសអំពីការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅលើដំបូល ។
វិចារណកថា អាជ្ញាធរមានវិធានការអ្វីចំពោះល្បែងអនឡាញ? សារផ្សព្វផ្សាយល្បែងអនឡាញជាច្រើនបានត្រូវគេផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋប៉ាតណាប៉ាតណីពេញទឹកពេញដីបង្កការរំខានពេញទំហឹងហើយនៅពេលនេះ ។