អរគុណថ្នាក់ដឹកនំាទាំងអស់ដែលអោយតម្លៃដល់សន្តិភាព! សង្រ្គាមគឺមានតែចាញ់និងចាញ់ប៉ុណ្ណោះ

អរគុណថ្នាក់ដឹកនាំបញ្ចភាគីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអោយតម្លៃដល់ការសន្ទនានិងការទូតដើម្បីឈានទៅបញ្ចប់ការប៉ះទង្គិចប្រដាប់អាវុធដ៏សាហាវនៅព្រំដែនកម្ពុជាថៃដែលបានផ្ទុះតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ដូចដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលកាលពីពេលដែលទ្រង់នៅមានជីវិត សង្រ្គាមឫការប៉ះទង្គិចប្រដាប់អាវុធនៅគ្រប់ទីកន្លែងគឺមានចាញ់ហើយនិងចាញ់ ហើយគ្មានភាគីណាមួយជោគជ័យនោះទេ។គ្រប់ភាគីនៃជម្លោះគឺមានតែការខាតបង់តែប៉ុណ្ណោះ។
នៅក្នុងកិច្ចប្រជុំពិសេសស្តីអំពីការប៉ះទង្គិចនៅតាមព្រំដែនដែលមានការចូលរួមដោយភាគីជម្លោះគឺកម្ពុជា ថៃ មហាអំណាចពិភពលោកទី១គឺសហរដ្ឋអាមេរិក និង មហាអំណាចទី២ គឺចិន ក្រោមការសម្របសម្រួលដោយម៉ាឡេស៊ីនៅក្នុងនាមជាម្ចាស់ផ្ទះ ក៏ដូចជាប្រធានអាស៊ាន បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅត្រឹមម៉ោង ១២រំលងអាធ្យាត។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការចរចារបិទទ្វារបស់ភាគីទាំង៥ មេដឹកនាំកម្ពុជា ថៃ និង ម៉ាឡេស៊ីគឺសុទ្ធតែបង្ហាញនូវសុឆន្ទះនៅក្នុងការបញ្ចប់កិច្ចចរចារប្រកបដោយលទ្ធផលដ៏វីជ្ជមាន និង អោយតម្លៃដល់សន្តិភាព។
នាយករដ្ឋមន្រ្តីស្តីទីថៃ លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និង ជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជាម្ចាស់ផ្ទះបានបង្ហាញជំហររួមមួយរវាងអាស៊ាន សហរដ្ឋអាមេរិក និង ចិន នូវឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់ជាបន្ទាន់និងដើម្បីស្តារនូវសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាននិយាយនៅពេលនោះថា ដំណោះស្រាយដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាស នឹង កំណត់លក្ខខណ្ឌសម្រាប់អនុវត្តឆ្ពោះទៅមុខ ឈានទៅរកការពិភាក្សា ដើម្បីត្រឡប់ទៅរកភាពប្រក្រតីនៅព្រំដែននិងសន្តិភាព ខណៈដែល៥ឆ្នាំកន្លងមកមានជនរងគ្រោះដល់ជីវិតរបួស និង ជនភៀសសឹកដល់ទៅ ប្រមាណជា ៣០ ម៉ឺននាក់។
ដោយឡែកលោក ភូមថាម វិឆាយ៉ាឆៃ បាននិយាយដោយខ្លី ថា លទ្ធផលថ្ងៃនោះឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ថៃសម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះបុព្វហេតុនៃការការពារអធិបតេយ្យភាព និង អាយុជីវិតប្រជាជនថៃ។
សរុបទៅនៅក្នុងករណីដែលមានជម្លោះហើយភាគីជម្លោះនិងមហាអំណាចរិះគិតដល់សន្តិភាព គោរពតម្លៃនៃសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ នោះសន្តិភាពនិងមាន។សូមអធិដ្ឋានអោយកម្ពុជានិងថៃមានសន្តិភាព ហើយវិលមករកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីស្ថេរភាពនៅក្នុងតំបន់និងពិភពលោក៕
Daily Program
