នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសាកលលោក (USAID) អ្នកស្រី Samantha Power កាលពីថ្ងៃទី២៣ ខែតុលា បានប្រកាសអំពីការវិនិយោគថ្មី និងការគាំទ្រថ្មីមួយចំនួនសម្រាប់ប្រជាជនកម្ពុជា តាមរយៈការពង្រីកសកម្មភាពការងារថ្មីៗរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសន្តិសុខស្បៀង បរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារ។