ក្រុមលោកកាឌីណាល់ពិភាក្សា អំពីស្ថានភាពសេដ្ឋកិច្ចនៃសន្តអាសនៈ

នាយកការិយាល័យព័ត៌មានសន្តអាសនៈ លោក ម៉ាតេអូ ប្រ៊ុននី (Matteo Bruni )បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោកកាឌីណាល់ ចំនួន ១៨០ នាក់ដែលបានចូលរួមមហាសន្និបាតលើកទី៧ បន្ទាប់ពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូសោយទិវង្គត បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចជារួមរបស់សន្តអាសនៈ។
នាឱកាសនោះ លោកកាឌីណាល់ ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសសម្តេចប៉ាប ចូលរួម១២៤ រូប ក្រោមការសម្របសម្រួលដោយក្រុមប្រឹក្សាសេដ្ឋកិច្ច គឺបានបង្ហាញបញ្ហាប្រឈម បញ្ហានិងសំណើជាច្រើនពីទស្សនៈនៃនិរន្តរភាព ជាមួយនឹងគោលដៅដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចបន្តគាំទ្រដល់កំណែទម្រង់របស់សម្តេចប៉ាប។
នាឱកាសនោះកាឌីណាល់ដែលទទួលខុសត្រូវតាមវិស័យ ជាពិសេសគឺពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចគឺបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាសេវាកម្មសប្បុធម៌ ដំណើរការកិច្ចកាជាច្រើន ការប្រកាសដំណឹងល្អ និង សកម្មភាពជារួមរបស់សន្តអាសនៈកន្លងមក៕
Daily Program
