លោកកាឌីណាល់ម្នាក់ប្រកាសមិនចូលរួមដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី

លោកកាឌីណាល់ ជីអូវ៉ាន់នី អេនជីឡូ បេស៊ូ (Giovanni Angelo Becciu ) ត្រូវបានវ៉ាទីកង់រាយការណ៍ថា គឺជាកាឌីណាល់មួយរូប ដែលបានប្រកាសថា លោកនឹងមិនចូលរួមដំណើរការជ្រើសរើសសម្តេចប៉ាបនៅថ្ងៃទី ៧ ខែឧសភា ខាងមុខនេះទេ។

លោកកាឌីណាល់បានចេញសេចក្តីថ្លែងការណ៍មួយថា លោកនឹងគោរពតាមឆន្ទៈរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដោយបោះបង់ចោលសិទ្ធិនៃការចូលរួមរបស់លោកនៅក្នុងសន្និបាតដើម្បីជ្រើសរើសសម្តេចប៉ាប​ថ្មីដែលនឹងចាប់ផ្តើមនៅពេលខាងមុខ។

លោកកាឌីណាល់បានប្រកាសនៅថ្ងៃទី ២៩ ខែមេសា ថា លោកបានសម្រេចចិត្តគោរពតាមឆន្ទៈរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បីជាលោកបានរក្សាភាពគ្មានកំហុសរបស់លោកក៏ដោយ។

លោកកាឌីណាល់ បានថ្លែងថា បេះដូងរបស់លោកនៅតែបន្តគោរពនិងស្រលាញ់ព្រះសហគមន៍កាតូលិកបំផុត ហើយលោកនៅតែបម្រើនិងការពារព្រះសហគមន៍ ប៉ុន្តែដើម្បី​រួមចំណែក​ដល់​ការរួបរួម និង​ភាពស្ងប់ស្ងាត់​នៃដំណើរការ​មហាសន្និបាត លោកក៏​បាន​សម្រេចចិត្ត​គោរព​តាមឆន្ទៈ​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ មិន​ចូល​ក្នុង​មហាសន្និបាត ខណៈ​ដែលលោក​នៅតែ​ជឿជាក់​លើ​ភាព​គ្មាន​កំហុស​របស់លោក​។

លោកកាឌីណាល់ គឺជាបព្វជិតមួយរូប ដែលមានរឿងអាស្រូវនឹងបញ្ហាហិរញ្ញវត្ថុតាំងពីឆ្នាំ២០២០​ ហើយលោកក៏ធ្លាប់ត្រូវបានតុលាការឧក្រិដ្ឋកម្មវ៉ាទីកង់កាត់ទោសផងដែរ ប៉ុន្តែលោកនៅតែអះអាងពីភាពគ្មានកំហុស ហើយបានកំពុងតែបន្តបន្តឹងឧទ្ទរណ៍បន្តទៀត៕

Daily Program

Livesteam thumbnail