សន្តអាសនៈបន្តរៀបចំ ឆ្នាំ​មហាករុណាទិគុណសម្រាប់ជនពិការ

ឆ្នាំមហា​ករុណាទិគុណសម្រាប់ជនពិការត្រូវបានសន្តអាសនៈរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែមេសា នៅទីលានបាស៊ីលីកាសន្តយ៉ូហាន។

ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអគ្គអភិបាល រីណូ ហ្វីស៊ីចេឡា (Rino Fisichella) ហើយអ្នកចូលរួមបាន អំពាវនាវឱ្យមានការដាក់បញ្ចូលសកម្មភាពមួយចំនួន ដើម្បីបន្តលើកកំពស់សេចក្តីថ្លៃថ្នូរសម្រាប់ជនពិការឲ្យដូចជាសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិទូទៅ។

លោកអគ្គអភិបាល បាន​ឆ្លុះបញ្ចាំងពីភាព​ចាំបាច់សម្រាប់ការរួមបញ្ចូលពិតប្រាកដរបស់បងប្អូនជនពិការនៅក្នុងដំណើរការកសាងសង្គម។

លោកអគ្គអភិបាលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបំប្លែង​ពួកគេ ទៅជា​ផ្នែកមួយនៃសង្គមទូទៅ ដោយតស៊ូមតិសម្រាប់សហគមន៍ពិតប្រាកដ ដែលគ្មាននរណាម្នាក់ត្រូវបានទុកចោលតែម្នាក់ឯង៕

Daily Program

Livesteam thumbnail