អស់លោកឌីណាល់ទទួលស្គាល់សិទ្ធិបោះឆ្នោតជ្រើសរើសសម្តេចប៉ាប

ក្រុមប្រឹក្សាលោកកាឌីណាល់នៃព្រះសហគមន៍បានប្រកាសថា លោកកាឌីណាល់ទាំងអស់មាន ១៣៣រូប ដែលចូលរួមក្នុងសន្និបាតនាពេលខាងមុខមានសិទ្ធិបោះឆ្នោតនៅក្នុងការជ្រើសរើសសម្តេចប៉ាប។

វ៉ាទីកង់ញូវបានរាយការណ៍កាលពីថ្ងៃទី ៣០ ខែមេសា ថា ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសសមាសភាពចូលរួមរបស់ក្រុមលោកកាឌីណាល់ដែលនឹងចូលរួមនៅក្នុងការជ្រើសរើសសម្តេចប៉ាបថ្មីហើយ។​

ប្រភពដដែលបានបន្តថា ពីមុនអស់លោកកាឌីណាល់ដែលមានសិទ្ធិចូលរួមដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបគឺមានតែ ១២០ រូប ប៉ុណ្ណោះ ប៉ុន្តែសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានពង្រីកនិងតែងតាំងការឌីណាល់បន្ថែម គ្រាន់តែសង្កត់ធ្ងន់ថា អស់លោកកាឌីណាល់ដែលមានអាយុចាប់ពី៨០ឆ្នាំឡើងគឺគ្មានសិទ្ធិចូលរួមទេ។​

តាមការគ្រោងទុកដំណើរការនៃការរៀបចំសន្និបាតលោកកាឌីណាល់ដើម្បី​ជ្រើសរើសសម្តេចប៉ាបថ្មី ឬហៅ​ជា​ភាសាបរទេស​ថា Conclave នឹងដំណឹរការនៅថ្ងៃទី ៧ ខែឧសភា ខាងមុខ ក្រោយពេលដែលសម្តេចប៉ាបបានសោយទិវង្គតដោយជំងឺព្រោះតែជរាភាពនៅកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥៕

Daily Program

Livesteam thumbnail