យោងតាមការសង្កេត និងរបាយការណ៍អាជ្ញាធរ បរិមាណសំរាមប្រមូលបាននៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ មានចំនួនប្រមាណ ២ ៦០៩ តោន។ បរិមាណសំរាមបានធ្លាក់ចុះ ៣៨% ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ បរិមាណសំរាមប្រមូលបាននៅថ្ងៃដដែលនេះ (ថ្ងៃចូលឆ្នាំទី១) មានការកើនឡើង១៦% ធៀបនឹងថ្ងៃចូលឆ្នាំថ្ងៃទី១ ក្នុងឆ្នាំ២០២៥។