តារាសម្តែងហូលីវូដ អ្នកមនុស្សធម៌ និងជាស្ថាបនិកមូលនិធិ ម៉ាដុក (Maddox Foundation) លោកស្រី អង់ជេលីណា ជូលី បានសម្តែងនូវការសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ដែលនៅតែបន្តភៀសខ្លួនមួយឆ្នាំបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយលោកស្រីបាននិយាយថា បេះដូងរបស់លោកស្រីគឺនៅជាមួយអ្នកដែលនៅតែមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។