ជំនឿ

  • ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥អត្ថបទគម្ពីរ៖លូកា ២,២២-៤០អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    Jun 06, 2025
    ថ្ងៃនេះលោកពុកមកបកស្រាយព្រះគម្ពីរទាក់ទង និងជំនឿ។ ជំនឿគឺជាកត្តាសំខាន់​សម្រាប់គ្រីស្តបរិស័ទ​គ្រប់រូប កត្តាសំខាន់នោះគឺព្រះយេស៊ូបានសោយទិវង្គត និងមានព្រះជន្មរស់​ឡើងវិញ​គង់​នៅ​កណ្តាល​យើង ហេតុនេះបានជាជំនឿគឺជាកត្តាសំខាន់សម្រាប់គ្រីស្តបរិស័ទគ្រប់ៗរូប។ លោកយ៉ូហានបាន​បញ្ជាក់​ថា បើព្រះយេស៊ូមិនសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញទេ នោះជំនឿ​របស់​យើងក៏អត់មាន​ន័យ​ដែរ។
  • ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស ១៦,១៥-១៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    Jun 06, 2025
    ដំណឹងល្អថ្ងៃនេះ! ព្រះយេស៊ូចាត់សាវ័កទាំងអស់ឱ្យទៅប្រកាសដំណឹងល្អទូទាំងពិភពលោកដល់មនុស្ស​គ្រប់ជាតិសាសន៍ និងធ្វើពិធីជ្រមុជទឹក​។ រៀង​រាល់ឆ្នាំនៅថ្ងៃទី២៥ គឺជាថ្ងៃ​ដែល​ព្រះសហគមន៍​គោរពសន្ត​ប៉ូល​កែប្រែចិត្តគំនិត។ ពេញសប្តាហ៍ដែលព្រះសហគមន៍យើងបានមានទំនាក់គ្នា និងគ្នាជាមួយបងប្អូន​គ្រីស្តបរិស័ទដែលនិកាយផ្សេងៗគ្នា។ នេះជាសេចក្តីមួយល្អ! ​តាមរយៈ​សន្តប៉ូល ​ឱ្យ​យើង​សុំ​អង្វ​រព្រះជា​ម្ចាស់​​ដើម្បី​ឱ្យព្រះសហគមន៍យើងទាំងមូល និងគ្រីស្តបរិស័ទរួបរួម​គ្នាជាធ្លុង​តែមួយ។
  • ថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស ៣,២២-៣០អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

    Jun 06, 2025
    នៅក្នុងព្រះគម្ពីរដំណឹងល្អរបស់សន្តម៉ាកុសនៅថ្ងៃនេះយើងបានឃើញ ពីរៀបរាប់អំពីពួកធម្មាចារ្យដែល​បាន​​ចោទប្រកាន់ព្រះយេស៊ូថាមានខ្មោចចូល។ នេះជាអ្វីមួយដែលយើងបានឃើញព្រះយេស៊ូ​បានប្រោស​អ្នក​ជំងឺ​ជាច្រើនឱ្យបានជា ព្រះអង្គបានធ្វើការដ៏អស្ចារ្យជាច្រើន ដែលយើងបានឮនៅ​អាទិត្យមុនៗ។
  • ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស (៣,៣១-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿងឆ័ត្រសិរី

    Jun 05, 2025
    បាទជម្រាបសួរបងប្អូនជាទីមេត្រី និងជាទីស្រឡាញ់ទាំងអស់គ្នា! បងប្អូនធ្លាប់​ចាប់​អារម្មណ៍​ទេថា ពេល​យើង​ទៅផ្សារ មិនថាលោកពុកផ្ទាល់ក៏ធ្លាប់មានបទពិសោធន៍ដូចគ្នា គឺគេហៅថាបង ឬពូ។ ការ​ហៅ​នេះ​ដូច​ជាទំនាក់ទំនងក្នុងក្រុមគ្រួសារមានភាពកក់ក្តៅនិងជិត​ស្និទ្ធ​ ទោះបីពួកគាត់​មិន​ជាប់​​សាច់​ឈាម​​ក៏​យើង​​មានអារម្មណ៍ថា យើងជិតស្និទ្ធគ្នា នេះ​ជា​បទពិសោធន៍​ក្នុង​សង្គម​រស់​នៅ​ជា​មួយគ្នា។ ទំនាក់ទំនង​គ្នា​​ជា​កត្តាមួយដ៏សំខាន់ធ្វើឱ្យយើងមានកម្លាំង មានតម្លៃ និងមានភាពស្និតស្នាល។
  • ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥អត្ថបទព្រះគម្ពីរ៖ ម៉ាកុស ៤,២១-២៥ អត្ថាធិប្បាយគម្ពីរ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

    Jun 05, 2025
    អត្ថបទនេះព្រះយេស៊ូមានព្រះបន្ទូលអំពីចង្គៀងពន្លឺ និងប្រៀបធៀបយើង​ពីសក្ខីភាពរបស់យើងនៅ​ក្នុង​កា​​រ​បញ្ចេញមតិអំពី​ព្រះយេស៊ូដោយមិនខ្លាចបង្ហាញជំនឿដល់អ្នកដទៃ ប្រសិន​បើយើងបាន​ទទួលពី​ព្រះ​យេ​ស៊ូគឺព្រះអំណោយទាននៃជំនឿ ឬការទទួលព្រះអំណោយទានឱ្យយើងចេះស្រ​ឡាញ់អ្នក​ដទៃ សុំ​ឱ្យ​យើង​ធ្វើ​តាមសុំកុំឱ្យយើងលាក់លៀម។
  • ហេតុអ្វីព្រះជាម្ចាស់មានចិត្តស្រឡាញ់ចំពោះមនុស្សល្អ និងមនុស្សអាក្រក់?

    Jun 05, 2025
    បកស្រាយដោយ៖ លោកបូជាចារ្យ​ប៉ូល រឿង ឆ័ត្រសិរី(ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង នាភូមិភាគភ្នំពេញ)
  • ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស ៤,២៦-៣៤អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

    Jun 05, 2025
    អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូបាន​ប្រៀបធៀប​ព្រះរាជ្យរបស់​ព្រះជា​ម្ចាស់​ទៅនឹង​គ្រាប់​ពូជ​មួយ​ដ៏ល្អិត ដែលមានកម្លាំង។ តើគ្រាប់ពូជនេះជាអ្វី? តើយើង​អាច​ប្រៀប​ធៀប​គ្រាប់ពូជនេះ​ជា​ព្រះ​បន្ទូល​របស់ព្រះជាម្ចាស់ ដែលសាបព្រោះលើថ្នាលរបស់ព្រះអង្គនៅក្នុងពិភពលោកទាំងមូល?
  • ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ២,១៨-២២បកស្រាយដោយ៖ លោកបូជាចារ្យ វី សំណាង

    May 26, 2025
    អត្ថបទព្រះគម្ពីរដែលយើងបានស្តាប់ គឺបាននិយាយអំពីសាវ័ករបស់លោកយ៉ូហានបាទីស្ត និងសាវ័ក​ខាង​គណៈ​ផារ៉ា​ស៊ីដែលបាន​តមអាហារ តែសាវ័កព្រះយេស៊ូមិនបាន​តមអាហារដូច្នេះនាំ​ឱ្យ​គេ​ឆ្ងល់ ហើយគេ​មកសួរព្រះយេស៊ូ។ នេះក៏ជាមេរៀនមួយសម្រាប់យើងជាគ្រីស្តបរិស័ទ នៅក្នុង​ដំណើរ​ជីវិត​របស់យើង​ប្រចាំថ្ងៃយើងមានការការល្បូងជាច្រើន ការល្បូងដែល​គ្រោះ​ថ្នាក់​បំផុត​គឺការល្បូង​ដែល​ណែ​នាំ​​ឱ្យយើង​ធ្វើ​”អំពីល្អ”។
  • ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ យ៉ូហាន (២,១-១១)បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ

    May 26, 2025
    អាទិត្យនេះព្រះគម្ពីរដកស្រង់ពីសន្តយ៉ូហាន ២,១-១១ និយាយពី ​ព្រឹត្តការណ៍​​​ដែល​កើតឡើង​ដំបូងបំផុត​នៅ​ក្នុ​ង​បេសកកម្មរបស់ព្រះយេស៊ូ គឺ​ព្រះអង្គប្រែទឹកឱ្យក្លាយទៅជា​ស្រានៅក្នុ​ង​ពិធីអាពាហ៍ពិពាហ៍មួយនៅ​ភូមិ​កាណា។ ចំពោះលោកពុកពេលដែលអានអត្ថបទនេះ លោកពុកនឹកឃើញ​នៅពេល​ដែល​លោក​ពុក​ចូលបួសមុនដំបូងគេ! ម្តាយរបស់លោកពុកតែងតែប្រាប់លោកពុកថា ចូលបួ​សត្រូវការលុតដំខ្លួន លុត​ដំ​ចិត្ត ពេលដែលខ្ញុំឮពាក្យនេះហើយខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តដែរ។ ប៉ុន្តែនៅពេលដែល​ខ្ញុំចាប់ផ្តើម​ចូល​បួស និងរស់នៅក្នុងជីវិតជាអ្នកបួសនៅ​ក្នុងជីវិតបម្រើ​ព្រះជាម្ចាស់ដូច​ព្រះយេស៊ូផ្ទាល់ព្រះអង្គ​បម្រើព្រះជា​ម្ចា​ស់​ដោយចាប់ផ្តើមបេសកកម្មរបស់ព្រះអង្គ។ ពេលដែលខ្ញុំចាប់ផ្តើមរិះគិតកាន់តែជ្រៅ ចិត្តខ្ញុំ ក៏​មា​ន​អំណរដូចគ្នា អំណរមួយដែលស្តែងចេញពីខាងក្នុងដួងចិត្តពិតៗ មិនមែនជាការសម្តែង ។
  • ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរម៉ាកុស ២,១៣-១៧បកស្រាយដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    May 26, 2025
    ព្រះយេស៊ូបានត្រាស់ហៅលោកលេវីជាអ្នកទារពន្ធម្នាក់ឱ្យដើរតាមព្រះអង្គ។ នេះជាអំណរសប្បាយ​មួយ​ដែល​យើងបានឃើញ! ព្រះយេស៊ូត្រាស់ហៅលេវីជាអ្នកទារពន្ធម្នាក់ឱ្យដើរតាមព្រះអង្គ។ បងប្អូនតាម​ដែល​យើងបានឃើញ បានយល់អំពីជីវិតរបស់យើងនៅក្នុងសង្គមគេតែងតែជ្រើសរើសមនុស្សដែលល្អ រាប់រក រាប់​​អានគ្នា ប៉ុន្តែគេមិនសូវរាក់ទាក់ និងទទួលស្វាគមន៍មនុស្សដែលខិលខូច ឬក៏ក្រីក្រនោះទេ ផ្ទុយ​ទៅ​វិញ​ចំពោះព្រះយេស៊ូ ព្រះអង្គសព្វព្រះហឫទ័យមកជួបទាកទងរាក់ទាក់ទទួល​ទាន​អាហា​រ​​ជា​មួយ​អ្នក​ក្រី​ក្រ ជា​មួយ​ជនដែលត្រូវគេមើលងាយ នឹងត្រូវគេបោះបង់ចោលពីសង្គម។
  • ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ២,១-១២បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី

    May 26, 2025
    នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ គឺព្រះយេស៊ូបង្រៀន​ប្រជាជននៅក្នុងធម្មសាលា​ដែលមាន​មនុស្ស​ច្រើនចោមរោមស្តាប់ព្រះអង្គ។ នៅខណៈនោះយើងឃើញមានជនពិការ​ម្នាក់ គាត់​ឮថា​ព្រះយេស៊ូ​គង់នៅក្នុងផ្ទះនោះ និងគាត់ចង់ទទួលបានការព្យាបាលពីព្រះយេស៊ូ ប៉ុន្តែគាត់​មិនអាចចូល​បាន​​ដោយ​សារ​មនុស្សច្រើនពេក ក្រោយមកមានមនុស្សបួននាក់បានសែងមនុស្សខ្វិន​នេះឡើងទៅ​លើ​ដំបូល​​ផ្ទះរួច​ចោះ​ដំបូល​ឱ្យគេចុះមកចំកន្លែងព្រះយេស៊ូគង់នៅ។ ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា “កូនអើយខ្ញុំ​អត់​​ទោសឱ្យអ្នកបានរួចពីបាបហើយ”។
  • ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ១,១៤-២០បកស្រាយដោយ៖ លោកបូជាចារ្យ វី សំណាង

    May 23, 2025
    ថ្ងៃនេះជាថ្ងៃចន្ទបន្ទាប់ពីបុណ្យព្រះយេស៊ូទទួលពិធីជ្រមុជទឹក យើងឃើញភ្លាមបន្ទាប់​ពីព្រះអង្គ​ទទួល​ពិធី​ជ្រមុជទឹកព្រះអង្គចាប់ផ្តើមបំពេញបេសកកម្មរបស់ព្រះអង្គក្នុងការប្រកាសដំណឹងល្អ ​ហើយនៅក្នុង​បេសក​កម្ម ព្រះអង្គក៏ចង់រកសហការីដើម្បីជួយព្រះអង្គក្នុងការបំពេញកិច្ចការនេះ។ យើងឃើញ​ព្រះអង្គ​ត្រាស់​ហៅ​សាវ័កដើមដំបូង គឺលោកស៊ីមន និងលោកអន់ត្រេ។ អ្វីដែលខ្ញុំចង់ចែកជា​មួយបង​ប្អូនមាន​កិរិយា​សព្ទ​ពីរ​នៅថ្ងៃនេះដែលគួរឱ្យចាប់អារម្មណ៍។
  • ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ លូកា ៣,១៥-១៦.២១-២២បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ

    May 23, 2025
    ថ្ងៃអាទិត្យនេះ​គឺជា​ថ្ងៃរំលឹកអំពីពេលវេលា​ដែលព្រះយេស៊ូទទួលពិធីជ្រមុជទឹក​ពីលោក​យ៉ូហាន។ អ្វីដែល​លោក​ពុកចង់ឱ្យយើងយល់និងត្រូវដឹងថា នៅពេលដែលយើង​ទទួលពិធីជ្រមុជ​ទឹកយើងទទួល​នូវ​អគ្គ​សញ្ញា​​​​នេះ តើយើងមានតួនាទីអ្វីខ្លះ? មិនថាយើងជាគ្រីស្តបរិស័ទ ជា​បូជាចារ្យឬទៅជាអ្វីទេ? ​ ប៉ុន្តែ​តួនា​ទី​ចម្បង​​​ដែ​ល​ជាមូលដ្ឋានគ្រឹះនៅក្នុងជីវិតជាគ្រីស្តបរិស័ទតាម​ច្បាប់​ព្រះ​សហគមន៍ ដែលបង្រៀនទាំង​អស់​គ្នា នៅ​ពេលដែលយើងទទួល​ពិធីជ្រមុជទឹក​គឺ​យើងក្លាយទៅជាបូជាចារ្យ!។​
  • ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ១,៤០-៤៥ បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

    May 23, 2025
    ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ ហើយព្រះអង្គបង្រៀនពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងប្រោស​អ្នក​ជំងឺ​ជាច្រើនឱ្យបានជា ព្រមទាំងលើកលែងទោស​ឲ្យអ្នកបាប។ នៅថ្ងៃនេះព្រះយេស៊ូប្រោស​អ្នកឃ្លង់​ម្នាក់​ឱ្យ​បាន​ជា​ដោយ​គ្រាន់តែប៉ះអ្នកជំងឺនោះ! ដោយសារព្រះយេស៊ូជាព្រះដ៏វិសុទ្ធ ​ភាព​​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ បាន​ជះ​ចេញជាពន្លឺលាតសន្ធឹងលើអ្នកជំងឺឃ្លង់ ធើ្វឲ្យគេបានជាសះស្បើយ។
  • ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរម៉ាកុស ២,១៣-១៧បកស្រាយដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    May 23, 2025
    ព្រះយេស៊ូបានត្រាស់ហៅលោកលេវីជាអ្នកទារពន្ធម្នាក់ឱ្យដើរតាមព្រះអង្គ។ នេះជាអំណរសប្បាយ​មួយ​ដែល​យើងបានឃើញ! ព្រះយេស៊ូត្រាស់ហៅលេវីជាអ្នកទារពន្ធម្នាក់ឱ្យដើរតាមព្រះអង្គ។ បងប្អូនតាម​ដែល​យើងបានឃើញ បានយល់អំពីជីវិតរបស់យើងនៅក្នុងសង្គមគេតែងតែជ្រើសរើសមនុស្សដែលល្អ រាប់រក រាប់​​អានគ្នា ប៉ុន្តែគេមិនសូវរាក់ទាក់ និងទទួលស្វាគមន៍មនុស្សដែលខិលខូច ឬក៏ក្រីក្រនោះទេ ផ្ទុយ​ទៅ​វិញ​ចំពោះព្រះយេស៊ូ ព្រះអង្គសព្វព្រះហឫទ័យមកជួបទាកទងរាក់ទាក់ទទួល​ទាន​អាហា​រ​​ជា​មួយ​អ្នក​ក្រី​ក្រ ជា​មួយ​ជនដែលត្រូវគេមើលងាយ នឹងត្រូវគេបោះបង់ចោលពីសង្គម។
  • ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ យ៉ូហាន ៣,២២-៣០បកស្រាយដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    May 19, 2025
    លោកយ៉ូហានបាទីស្តគឺជានរណា? លោកយ៉ូហានបាទីស្តជាអ្នកដែលមករៀបចំផ្លូវថ្វាយព្រះយេស៊ូ ហើយ​លោកក៏បានបង្ហាញឱ្យយើងឃើញថា លោកក៏បានប្រកាសប្រាប់ប្រជាជនឯទៀតៗដោយ​ធ្វើពិធីជ្រមុជទឹ​ក​ដល់​អ្នកឯទៀតដែលមករកលោក ដើម្បីបង្ហាញព្រះយេស៊ូឱ្យគេស្គាល់។ លោកយ៉ូហានមានឈ្មោះល្បី ប៉ុន្តែ​លោកដាក់ខ្លួន មានចិត្តសុភាពរាបសារមិនចង់បានមុខមាត់ទេ ប៉ុន្តែលោកចង់ឱ្យគេដឹងថា ព្រះយេស៊ូជា​នរណា​សម្រាប់គេ។
  • ថ្ងៃទី0៩ ខែមករាឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ លូកា ៤,១៤-២២បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

    May 19, 2025
    បងប្អូនបានអាន និងស្តាប់អត្ថបទដំណឹងល្អ! យើងឃើញថា ​ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ និង​បេស​កម្មរបស់ព្រះអង្គ តាមព្យាការី​អេសាយ​គឺ​ព្រះជាម្ចាស់មានព្រះបន្ទូលថា​ ព្រះវិញ្ញាណរបស់​ព្រះអម្ចាស់​សណ្ឋិតលើខ្ញុំ និងនាំខ្ញុំទៅ​ប្រកាស​ដំណឹងល្អ​ដល់ជនក្រីក្រ! ​ព្រះយេស៊ូតែងតែធ្វើតាមព្រះហឫទ័យ​របស់​ព្រះបិតា។ ពេលកំណត់ដើម្បីស្នាក់នៅ​ភូមិ​ណា​សារ៉ែតជា​ការលាក់កំបាំងកុំឱ្យគេដឹង កុំឱ្យគេឮ! ឥឡូវ​ព្រះយេស៊ូ​​ចេញជា​សាធារណៈ​ដើម្បី​ប្រកាសដំណឹងល្អអំពីព្រះបិតា ហើយព្រះអង្គមានព្រះបន្ទូលថា ថ្ងៃនេះ​អត្ថបទ​​តាមព្យា​ការី​អេសាយ​គឺកើតឡើងហើយ! ។
  • ថ្ងៃទី0៧ ខែមករាឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរម៉ាកុស ៦,៣៤-៤៤បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

    May 19, 2025
    ថ្ងៃនេះយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំពោះការប្រោសប្រណី! ក្នុងព្រះបន្ទូលរបស់សន្តម៉ាកុស​នៅ​ក្នុង​ថ្ងៃ​នេះបាននិយាយអំពី​ ព្រះជាម្ចាស់យេស៊ូគ្រីស្ត​បាន​ចិញ្ចឹម​ប្រជាជនប្រាំពាន់នាក់។ បាទ​បង​ប្អូន! នៅក្នុ​ងការ​រស់នៅ​ជាមួយព្រះអង្គ នឹងដើរជាមួយព្រះអង្គ​យើងមានការប្រឈមជារឿយៗ ហើយ​កា​រ​ប្រឈមនឹងគឺការខ្វះខាតខាងផ្លូវកាយ ជាពិសេសរឿងម្ហូមអាហារ ជាកត្តាសំខាន់មួយ​ដែល​នាំព្រះយេស៊ូ និង​សាវ័កឲ្យដោះស្រាយ ប៉ុន្តែនៅក្នុងការចិញ្ចឹមប្រជាជនប្រាំពាន់នាក់នឹង​មិន​មែ​ន​គ្រាន់​តែ​បង្ហាញថា​ព្រះ​អង្គ​​មានអំណាចនៃការគ្រប់គ្រង ឬការចែករំលែកប្រជាជនបានតែប៉ុណ្ណោះទេ ប៉ុន្តែ​ព្រះអង្គ​ចង់​ឱ្យ​យើង​បាន​ស្គាល់ការប្រណីសន្តោសរបស់ព្រះជាម្ចាស់។
  • ថ្ងៃទី0៥ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាថាយ ២,១-១២ បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ

    May 19, 2025
    ថ្ងៃនេះលោកពុកចង់ឱ្យយើងរិះគិតពិចារណា ជាថ្ងៃមួយដែលពួកហោរាចារ្យទាំងពីរនាក់ បានធ្វើដំណើរ​ពី​ស្រុកឆ្ងាយ​មកដើម្បីថ្វាយបង្គំព្រះយេស៊ូ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅក្នុងដំណើររឿង ​ហោរាចារ្យ​មក​ជួប​ព្រះយេស៊ូនេះគឺព្រះអង្គសម្តែងព្រះអង្គផ្ទាល់ឱ្យជនដទៃដែលអត់ស្គាល់ព្រះអង្គបានឃើញ ដោយសារ​ពួក​ហោរាចារ្យគឺជាតំណាងជនជាតិដទៃផ្សេងទៀត ដែលធ្វើដំណើរមកពីទិសផ្សេងៗមកដើម្បីបានស្គាល់​ព្រះយេស៊ូ។