ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៩,១-៤១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល
នៅថ្ងៃនេះ ព្រះយេស៊ូបង្ហាញពីបុរសម្នាក់ ដែលគាត់ជាបុរសពិការ ព្រះអង្គបានណែនាំ លើកទឹកចិត្ត និងជម្រុញឱ្យគាត់ទៅលាងបាប ដើម្បីជាសះស្បើយ។ នៅពេលដែលគាត់ទៅ ទោះបីថ្ងៃនោះគឺជាថ្ងៃសប្ប័ទ គាត់ហ៊ានទៅ ផ្ទុយនឹងគំនិតរបស់មនុស្សផ្សេងៗ។ គាត់អនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយគាត់បានកើតជាថ្មី ទទួលជីវិតថ្មី ពិតជាអស្ចារ្យមែនទែន។
បាបរបស់គាត់ មិនមែនជាអ្វីដែលមកពីអ្នកដទៃ ដែលថាធ្វើបាប បានបាប ផ្ទុយទៅវិញគាត់ទទួលបាននូវធម៌មេត្តាករុណា នៅពេលដែលគាត់អនុវត្តតាមដំណឹងល្អ តាមព្រះបន្ទូលរបស់ព្រះអង្គ។ ដោយឡែកសម្រាប់ឈ្មោះរបស់ស្រះនេះ មានអ្វីដែលគួរឱ្យចាប់អារម្មណ៍បន្តិចសម្រាប់យើង។ តើយើងទទួលពិធីជ្រមុជទឹកយ៉ាងម៉េច? តើយើងទទួលជីវិតថ្មីយ៉ាងម៉េច? តើយើងលាងបាបយ៉ាងម៉េច?
បុរសនោះជាជនពិការ ស្រះដែលគាត់ទៅលុបមុខនោះមានឈ្មោះ ស៊ីឡោម។ ស៊ីឡោម ជាភាសាហេប្រឺ មានន័យថា យើងទៅជាទទួលបេសកកម្មមួយ។ ព្រះអង្គចាត់យើងឱ្យទៅ ព្រះអង្គចាត់យើងឱ្យទៅកន្លែងថ្មី ដូចសាសនទូតម្នាក់ ដែលចេញពីប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសដទៃ ដើម្បីផ្សព្វផ្សាយដំណឹងល្អ ដូចយើងទាំងអស់គ្នាដែលទទួលបេសកកម្មមួយចេញពីចិត្តចង្អៀតរបស់យើង ហើយទៅជួបអ្នកដទៃ ដើម្បីប្រកាសដំណឹងល្អ ដូចព្រះយេស៊ូផ្ទាល់ ដែលជាព្រះបុត្រារបស់ព្រះអង្គ ដែលព្រះបិតាចាត់យើងមកលើផែនដីនេះ ដើម្បីជួយសង្គ្រោះយើងខ្ញុំ។
នេះជារបៀបដែលព្រះអង្គ គាប់ព្រះហឫទ័យលាងបាបឱ្យយើង។ យើងទាំងអស់គ្នា ជាពិសេសបងប្អូនដែលហៀបនឹងទទួលពិធីជ្រមុជទឹក ក្នុងរាត្រីបុណ្យចម្លង។ សូមបងប្អូនត្រៀមខ្លួន ទទួលបេសកកម្មថ្មីមួយ ដែលធ្វើឱ្យបងប្អូនកើតជាថ្មី។ ដោយសារបេសកកម្មនេះ បងប្អូននឹងជម្រះចិត្តជានិច្ច ហើយធ្វើដំណើរជាមួយព្រះអង្គ គ្រប់ពេលវេលា នឹងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ ក្លាយទៅជាអ្នកផ្សព្វផ្សាយដំណឹងល្អ ពេលនោះ បងប្អូននឹងជម្រះចិត្តខ្លួនឯង ពីចិត្តអាត្មាមនិយម ដែលធ្វើឱ្យយើងគិតតែពីអំពើបាបចាស់របស់យើង។ ការទទួលបេសកកម្មមួយ គឺជាសាក្សីនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ នៅពេលនោះ បងប្អូននឹងមានចិត្តបរិសុទ្ធ ដោយសារបងប្អូនលែងបម្រើប្រយោជន៍ខ្លួនឯ ហើយ!បងប្អូនគិតដល់បេសកកម្មដែលបងប្អូនបានទទួលពីព្រះបិតា គឺក្លាយទៅជាសាក្សីនៃធម្មមេត្តាករុណារបស់ព្រះអង្គ។
ថ្ងៃនេះ យើងត្រូវតែទៅដល់ស្រះស៊ីឡោមដូចគ្នា យើងត្រូវតែលាងបាបសាជាថ្មី។ ហើយនៅពេលដែលយើងចូលក្នុងព្រះវិហារ យើងធ្វើសញ្ញាឈើឆ្កាងលើខ្លួនឯង ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ជាមួយទឹកព្រះពរនោះ ដែលមិនមែនជាទឹកដែលមកពីស្រះស៊ីឡោម ប៉ុន្តែជាទឹកដែលមកពីបេសកកម្មរបស់ព្រះយេស៊ូគ្រីស្ត ដែលព្រះបុត្រាបានយាងមកសង្គ្រោះយើងខ្ញុំ៕