ចាប់តាំងពីជ័យជម្នះរបស់លោកនៅការបោះឆ្នោតប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បង្កើនការអំពាវនាវពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ កាសែត វ៉ាស៊ីនតុន ប៉ុស្ត Washington Post ក៏បានរាយការណ៍អំពីការផ្លាស់ប្តូរកិច្ចសន្ទនារវាងលោកដូណាល់ត្រាំជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត។