ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍នៅសកលវិទ្យាល័យ ហ្រ្គីហ្គោរៀន ( Gregorian) លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ បានបង្ហាញពីក្តីសង្ឃឹមរបស់លោកថាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងគ្រប់គ្រងអាមេរិកដោយប្រាជ្ញា «ពីព្រោះនេះគឺជាគុណធម៌ចម្បងនៃអ្នកដឹកនាំយោងទៅតាមព្រះគម្ពីរ»។