សូមចូលរួមព្រឹត្តិការណ៍អមនានានៃមហាព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅចុងសប្តាហ៍នេះ

នៅថ្ងៃចុងសប្តាហ៍នេះពោលគឺថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃក្រុមប្រទេសនិយាយភាសាបារាំងនិងព្រឹត្តិការណ៍អមមួយចំនួន ដែលគេហៅថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ជាថ្មីម្តងទៀតរាជធានីភ្នំពេញគឺជាម្ចាស់ផ្ទះ ហើយក្រៅពីនោះខេត្តសៀមរាបក៏នឹងក្លាយជាគោលដៅដែលប្រតិភូរ ពាណិជ្ជករ និង អ្នកចូលរួមផ្សេងៗខ្ទង់ម៉ឺននាក់មកពីជិត៨០ប្រទេស នៃក្រុមប្រទេសសមាជិកទាំងពេញសិទ្ធិនិងសង្កេតការណ៍៩០ប្រទេស មកប្រជុំ ទស្សនៈកិច្ច និង ទេសចរណ៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមចិត្តត្រៀមកាយស្វាគមន៍និងផ្តល់ការកិច្ចបដិសណ្ឋារកិច្ចឲ្យបានកក់ក្តៅ ។

សម្រាប់មហាព្រឹត្តិការណ៍ នេះ យើងជាពលរដ្ឋមិនអាចចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់បានទេ ប៉ុន្តែថ្នាក់ដឹកនាំនិងមន្រ្តីសំខាន់ៗនឹងចូលរួមពិភាក្សា ស្របតាមមូលបទនៃកិច្ចប្រជុំកំពូល «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ប៉ុ​ន្តែនៅក្នុងនាមជាពលរដ្ឋម្ចាស់ផ្ទះ យើងអាចចូលរួមរីករាយនិងតាមដាននូវសមិទ្ធផលនិងព្រឹត្តិការណ៍នានាពីការធ្វើជាម្ចាស់ផ្ទះនេះ ។

កិច្ចប្រជុំកំពូលយើងមិនអាចចូលដោយផ្ទាល់បាន ប៉ុន្តែព្រឹត្តិការណ៍អមដូចជា ភូមិហ្វ្រង់កូហ្វូន និង ហ្វ្រង់កូតិចយើងពិតជាអាចចូលរួមបានដោយផ្ទាល់ ដូច្នេះសូមរីករាយនឹងចូលរួមព្រឹត្តិការណ៍អម ។

ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះគឺយើងនឹងទទួលបានចំណេះដឹង កសាងទំនាក់ទំនង និង អាចស្វែងយល់អំពីចម្រុះភាពនៃសហគមន៍និយាយនិងប្រើប្រាស់ភាសាបារាំងនៅលើពិភពលោក ។

ការចូលរួម «ភូមិហ្វ្រង់កូហ្វូនី» ដែលជាព្រឹត្តិការណ៍ជាប្រវត្តិ​សាស្រ្ត​ដ៏អស្ចារ្យ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ«ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីធ្លាសួនច្បារមុខវត្តបទុមវតីដ៏ស្រស់បំព្រង យើងអាចទស្សនាការសម្តែងសិល្បៈ វប្បធម៌ កម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌ ។ ដោយឡែក កម្មវិធីហ្រ្វង់កូតិក ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ដដែលក៏ជាឱកាសយើងអាចស្វែងយល់ពីបច្ចេកវិទ្យា។ ក្រៅពីនោះនៅមានកម្មវិធីជំនួបសហគ្រិនហ្រ្វង់កូហ្វូនផងដែរ ។ ជំនួបដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តិទៅក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងសហគមន៍ធុរកិច្ចនៃបណ្តាប្រទេសនិយាយភាសាបារាំង និងបណ្តាប្រទេសសមាជិកអាស៊ាននៅក្នុងថ្ងៃជាមួយនឹងព្រឹត្តិការណ៍ហ្រ្វង់កូតិក​ដែរ ។

សរុបមក ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាមោទនភាពជាតិ ដែលបង្ហាញពីកិត្យានុភាព តួនាទី និងសក្តានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមស្វាគមន៍ភ្ញៀវអន្តរជាតិដោយភាពរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ទន្ទឹមនឹងនេះ ការចូលរួមព្រឹត្តិការណ៍អមដូចជា ភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច គឺជាឱកាសដ៏ល្អសម្រាប់ទទួលបានចំណេះដឹងថ្មីៗ ស្វែងយល់ពីវប្បធម៌ចម្រុះ បច្ចេកវិទ្យា និងពង្រីកទំនាក់ទំនង។ សំខាន់ជាងនេះ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាវេទិកាការទូតប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់កម្ពុជាបង្ហាញមុខមាត់ សមត្ថភាព និងស្នាមញញឹមខ្មែរទៅកាន់ពិភពលោក ព្រមទាំងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

 

 

Daily Program

Livesteam thumbnail
khmer popup image