មេដឹកនាំព្រះសហគមន៍នៅហ្វីលីពីនជំរុញឱ្យមានការត្រៀមលក្ខណៈទុកជាមុនសម្រាប់បាតុភូតអែលនីណូ
លោកអគ្គអភិបាល អាលបឺតូ អ៊ុយ (Alberto Uy) នៃព្រះសហគមន៍ភូមិភាគ សេប៊ូ ប្រទេសហ្វីលីពីន ដែលជាខេត្តកោះដ៏សំខាន់មួយនៅតំបន់កណ្តាលនៃប្រទេសហ្វីលីពីន បានជំរុញឱ្យស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ពង្រឹងការត្រៀមលក្ខណៈសម្រាប់បាតុភូតអែលនីណូ ដែលអាចនឹងកើតឡើងក្នុងកម្រិតធ្ងន់ធ្ងរ។
លោកបានព្រមានថា ការពន្យារពេលចាត់វិធានការអាចធ្វើឱ្យកសិករ និងសហគមន៍ដែលងាយរងគ្រោះ ប្រឈមមុខនឹងការខ្វះខាតទឹក និងការបាត់បង់ប្រភពចំណូលចិញ្ចឹមជីវិត។
លោកអគ្គអភិបាលបានលើកឡើងថា ការត្រៀមលក្ខណៈគួរតែធ្វើឡើងនៅពេលនេះ យើងមិនគួរបង្អង់រង់ចាំរហូតដល់អាកាសធាតុក្តៅ ឬមានការខ្វះខាតទឹកធ្ងន់ធ្ងរបានធ្វើសកម្មភាពនោះទេ ។
លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នថ្នាក់ជាតិ ឱ្យពង្រឹងផែនការត្រៀមឆ្លើយតប ជាពិសេសសម្រាប់សហគមន៍កសិកម្ម និងគ្រួសារដែលពឹងផ្អែកលើការផ្គត់ផ្គង់ទឹក។
ទីភ្នាក់ងារឧតុនិយមជាតិរបស់ហ្វីលីពីន បានព្រមានថា បាតុភូត អែលនីណូដ៏ខ្លាំងក្លាមួយអាចនឹងកើតឡើងនៅចុងឆ្នាំនេះ ហើយបន្តអូសបន្លាយរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៧។
ទីភ្នាក់ងារនេះក៏បានព្រមានផងដែរថា សន្ទស្សន៍កម្ដៅអាចកើនឡើងដល់ ៤៣ អង្សាសេ ដែលធ្វើឱ្យតំបន់ដែលរងផលប៉ះពាល់ធ្លាក់ចូលក្នុងកម្រិត គ្រោះថ្នាក់។
