ជីវិតនិងសង្គម វីរបុរសស្រែចំការ ៖ ជីវប្រវត្តិលោក យ័ន ឡុងភីង «បិតាស្រូវកូនកាត់» អ្នករំដោះ មនុស្សរាប់រយលាននាក់ពីគ្រោះអត់ឃ្លាន រឿងរ៉ាវនៃជីវិតរបស់លោកយ័ន ឡុងភីង (Yuan Longping, ១៩៣០ – ២០២១) មិនត្រឹម តែជា កែវភ្នែកឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចរបត់ដ៏អស្ចារ្យមួយនៃ សមរភូមិប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់មនុស្សជាតិ។
ជីវិតនិងសង្គម អាស្គៀ ម៉ូហាម៉េដ ទី១ ពង្រឹងចក្រភពធំធេងបំផុតនៅអាហ្វ្រិកខាងលិច ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ ប្រសូតនៅឆ្នាំ ១៤៤៣ និងសោយទីវង្គត់នៅឆ្នាំ១៥៣៨។ ព្រះ អង្គគឺជាស្តេចទី១ នៃរាជវង្សអាស្គៀ នៃចក្រភពសុងហ្គៃ នៅអាហ្វ្រិកខាងលិច ដែលសព្វថ្ងៃ គឺ ជាប្រទេសម៉ាលី នីហ្ស៉េ និងនីហ្សេរីយ៉ា។
ជីវិតនិងសង្គម ហ្រ្វ៉ង់ស្វ័រទី១ ស្តេចពង្រឹងអំណាចបារាំងនៅយុគសម័យរ៉ឺណេសសង់អឺរ៉ុប ព្រះរាជាហ្វ្រង់ស្វ័រទី១ ប្រសូតក្រោមនាម ហ្វ្រ៉ង់ស្វ័រ អេនហ្គូឡេម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ១៤៩៤ នៅទីក្រុងកូញ៉ាក និងសោយទីវង្គត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៥៤៧ នៅស្រុករំប៊ូយ៉េ តំបន់ណ័រម៉ង់ឌី ប្រទេសបារាំង។ ព្រះរាជាហ្វ្រង់ស្វ័រទី១ បានឡើងសោយរាជ្យពីថ្ងៃទី២៥ ខែមករា ឆ្នាំ១៥១៥ ដល់ថ្ងៃព្រះអង្គ សោយទីវង្គត់នៅឆ្នាំ១៥៤៧។
ជីវិតនិងសង្គម អធិរាជតេនមូ លើកស្ទួយព្រះពុទ្ធសាសនានៅជប៉ុនឡើងដល់កំពូល អធិរាជតេនមូ ប្រសូតនៅឆ្នាំ៦២២ និងសោយទីវង្គតនៅថ្ងៃទី១ ខែតុលា ឆ្នាំ៦៨៦។ ព្រះអង្គគឺជាអធិរាជទី៤ នៃប្រទេសជប៉ុនយោងតាមលំដាប់ប្រពៃណីនៃការស្នងរាជ្យ។ ព្រះចៅអធិរាជសោយរាជ្យពីឆ្នាំ៦៧២ រហូតដល់ថ្ងៃសោយទីវង្គត់។
ជីវិតនិងសង្គម ព្រះរាជាគីយ៉ង់ហ្ស៊ីតថា សង្រ្គោះ ពង្រឹង និងធ្វើឲ្យស្ថិរភាពចក្រភពភូមាដំបូង គីយ៉ង់ហ្ស៊ីតថា គឺជាព្រះរាជាទី៣នៃរាជាណាចក្រប៉ាហ្គាន (ភូមាបុរាណ)។ ព្រះអង្គសោយរាជ្យពីឆ្នាំ១០៨៤ ដល់ឆ្នាំ១១១៣។ ព្រះរាជាគីយ៉ង់ហ្ស៊ីតថា គឺជាបុត្ររបស់ស្តេចអាណារាតា ស្ថានិកព្រះរាជាណាចក្រប៉ាហ្គាន ជាមួយនឹងស្នំរបស់ព្រះអង្គ។
ជីវិតនិងសង្គម ហ្ស៉ង់ ម៉ាក សូរ៉េល អ្នកច្បាប់បារាំងជួយកម្ពុជាយកឈ្នះរឿងក្តីទល់នឹងប្រទេសថៃ លើការបកស្រាយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ សម្រាប់ប្រាសាទវិហារ លោកហ្ស៉ង់ ម៉ាក សូរ៉េល មានសញ្ញាបត្រនៃការសិក្សាជាន់ខ្ពស់ខាងវិទ្យាសាស្រ្តនយោបាយ និងច្បាប់សាធារណៈ។ លោកក៏ជាបណ្ឌិតច្បាប់ ជាសាស្រ្តាចារ្យ និងជាមេធាវីអន្តរជាតិផងដែរ។ បច្ចុប្បន្ននេះ លោកធ្វើជាសាស្រ្តាចារ្យនៅសាលាច្បាប់ស័រប៊ន (សកលវិទ្យាល័យប៉ារីសទី១) និងជានាយកនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីច្បាប់អន្តរជាតិ និងអឺរ៉ុបនៃសកលវិទ្យាល័យស័រប៊នប្រទេសបារាំង។ លោកក៏ជាសាស្រ្តាចារ្យធ្វើការបង្រៀនច្បាប់អន្តរជាតិទូទៅ ច្បាប់វិវាទអន្តរជាតិ ការវិភាគផ្លូវច្បាប់នៃជម្លោះដែនសមុទ្រ និងដែនគោក និងច្បាប់នៃទំនាក់ទំនងហិរញ្ញវត្ថុ និងរូបិយវត្ថុអន្តរជាតិ។ លោកហ្ស៉ង់ ម៉ាក សូរ៉េល ក៏ជាអ្នកនិពន្ធស្នាដៃជាច្រើនទាំងសៀវភៅ និងអត្ថបទនានានៅក្នុងវិស័យទាំងនេះ។ លោកក៏ជាមេធាវី និងជាអ្នកប្រឹក្សាក្នុងរឿងក្តីនានានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។
ជីវិតនិងសង្គម ម៉ានូអែលទី១ ស្តេចស្ថាបនានៃចក្រភពអាណានិគមព័រទុយហ្គាល់ ម៉ានូអែលទី១ អ្នកផ្សងព្រេង មហារាជា និងជាស្តេចមានទ្រព្យដ៏ស្តុកស្តម្ភ ប្រសូតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៤៦៩ នៅទីក្រុងអាល់កូចេត និងទទួលមរណភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៥២១ នៅរាជធានីលីស្បូន។ ព្រះអង្គគឺជាស្តេចទី១៤ របស់រាជាណាចក្រព័រទុយហ្គាល់ ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៤៩៥ រហូតដល់ថ្ងៃសោយទីវង្គត។
ជីវិតនិងសង្គម ហ្វ៊ីលីបទី៥ ស្តេចអេស្ប៉ាញ ដែលកែទម្រង់ជាតិយ៉ាងស៊ីជម្រៅ ស្តេចហ្វ៊ីលីបទី៥ ប្រសូតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៦៨៣ នៅប្រាសាទវែសៃ រាជាណាចក្របារាំង និងសោយទីវង្គត់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៧៤៦ នៅវិមានប៊ូអេន រ៉ឺទីរ៉ូ រាជធានីម៉ាឌ្រីដ រាជាណាចក្រអេស្ប៉ាញ។ ស្តេចហ្វ៊ីលីបគឺជាព្រះអង្គម្ចាស់ដែលមានប្រភពពីរាជការបារាំង និងក្លាយជាស្តេចអេស្ប៉ាញ និងឥណ្ឌា នៅឆ្នាំ១៧០០។ រាជ្យរបស់ព្រះអង្គ មានរយៈពេល ៤៥ឆ្នាំ និងពីរថ្ងៃ គឺជារយៈពេលសោយរាជ្យដ៏យូរបំផុតនៃរាជាណាចក្រអេស្ប៉ាញ។
ជីវិតនិងសង្គម ម្ចាស់ក្សត្រីវីកតូរៀ នៅក្នុងយុគសម័យរីកធំបំផុតនៃចក្រភពអង់គ្លេស ម្ចាស់ក្សត្រីវីកតូរៀ ប្រសូតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៨១៩ នៅវិមានខេនស៊ីងថុន នៅ រាជធានីឡុងដ្រ៍ ប្រទេសអង់គ្លេស។ ព្រះម្ចាស់ក្សត្រីវីកតូរៀ សោយរាជ្យលើចក្រភពអង់គ្លេស និងអៀឡង់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៣៧ រហូតដល់ថ្ងៃសោយទីវង្គត់។ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៨៦៧ ព្រះម្ចាស់ក្សត្រីក៏សោយរាជ្យលើកាណាដា ព្រមទាំងជាអធិរាជនីលើដែនដីឥណ្ឌា ពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៧៦ និងជាម្ចាស់ក្សត្រីលើអូស្រ្តាលីពីថ្ងៃទី១ ខែមករា ឆ្នាំ១៩០១។
ជីវិតនិងសង្គម ហ្គ្រូអេនឡេន កោះដែលធំបំផុតនៅលើពិភពលោក ហ្គ្រូអេនឡេន គឺជាប្រទេសសហព័ន្ធនៃរាជាណាចក្រដាណឺម៉ាក និងជាដែនដីឯនាយសមុទ្រ ដែលចងភ្ជាប់និងសហភាពអឺរ៉ុប។ ហ្គ្រូអេនឡេនស្ថិតនៅភាគខាងកើតនៃជ្រោយអាកទិក នៅភាគឥសាននៃទ្វីបអាម៉េរិកខាងជើង និងមានមហាសមុទ្រអាត្លង់ទិកស្ថិតនៅភាគអាគ្នេយ៍។
ជីវិតនិងសង្គម រីឆាត សេដដុន អ្នកធ្វើកំណែទម្រង់ប្រទេសណូវែល ហ្សេឡង់ ដ៏ខ្លាំងក្លា លោករីឆាត ចន សេដដុន កើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៨៤៥ នៅភូមិ អេកក្លេសតុន នៅក្នុង ខេត្តឡេនកាស្ហ៉ៀ ប្រទេសអង់គ្លេស។ លោកទទួលមរណភាព នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៩០៦ នៅសមុទ្រតាស្មាន។ លោករីឆាត សេដដុន គឺជារដ្ឋបុរសនៃរដ្ឋណូវែល ហ្សេឡង់ថ្មី។ លោករីឆាត សេដដុន គឺជានាយករដ្ឋមន្រ្តីទី១៤ របស់ប្រទេសណូវែល ហ្សេឡង់ ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ១៨៩៣ ដល់ថ្ងៃលោកទទួលមរណភាព។
ជីវិតនិងសង្គម អធិរាជ សេចុង ឌឹ ហ្គ្រ៉េត បង្កើតតួអក្សកូរ៉េដ៏ល្អឥតខ្ចោះ អធិរាជកូរ៉េសេចុង ឌឹ ហ្គ្រ៉េត កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៣៩៧។ ព្រះអង្គសោយទីវង្គត់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៤៥០។ ព្រះអង្គគឺជាស្តេចទី៤ នៃរាជវង្សកូរ៉េ ចូស៊ុន។ សមិទ្ធផលសំខាន់បំផុតរបស់ព្រះអង្គ ដែលធ្វើឲ្យព្រះអង្គក្លាយជាក្សត្រដ៏សំខាន់ និងល្បី ជាពិសេស គឺការបង្កើតអក្ខរក្រមកូរ៉េ ឬ ហានហ្សឺល (한글) ។
ជីវិតនិងសង្គម សួយ វេនទី អធិរាជទទួលបេសកកម្មបង្រួបបង្រួមទឹកដីចិន សួយ វេនទី គឺជាអធិរាជទី១ និងជាស្ថាបនិកនៃរាជ្យវង្សសួយ នៃប្រទេសចិន ពីឆ្នាំ៥៨១ ដល់ ឆ្នាំ៦០៤។ ព្រះអង្គគឺជាកូនរបស់ឧត្តមសេនីយ៍ម្នាក់ ហើយព្រះអង្គខ្លួនឯងក៏ជាឧត្តម សេនីយ៍ដ៏មានអំណាចនៃរាជ្យវង្សជូខាងជើង។ ទេពកោស្យយោធារបស់ព្រះអង្គ បានអនុញ្ញាត ឲ្យព្រះអង្គដណ្តើមរាជាណាចក្រឈីខាងជើងនៅឆ្នាំ៥៧៧។
ជីវិតនិងសង្គម សុងតៃហ្ស៊ូ អធិរាជ ជាស្ថានិករាជ្យវង្សសុង ព្រះរាជាតៃស្ស៊ូ ប្រសូតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ៩២៧ និងចូលសោយទីវង្គតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ៩៧៦។ ព្រះអង្គមាននាមថា ចាវ គ័ងយីន។ ព្រះអង្គគឺជាស្ថាបនិកនៃ រាជវង្សសុងនៃប្រទេសចិន។ ជាឧត្តមសេនីយ៍ ព្រះអង្គត្រូវបានជ្រើសរើសដោយក្រុមស្តេចត្រាញ់ជាព្រះចៅអធិរាជចិន។ ប្អូនប្រុសរបស់ព្រះអង្គ ព្រះអង្គតៃចុង ជាអ្នកស្នងបន្តពីព្រះអង្គ។
ជីវិតនិងសង្គម លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ មេដឹកនាំប៉ាគីស្ថានដែលធ្វើឲ្យល្អប្រសើរឡើងនូវសិទ្ធស្រ្តី លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ កើតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៤៣ នៅទីក្រុងដេលលី ឥណ្ឌា ក្រោមអាណានិគមអង់គ្លេស។ លោកទទួលមរណភាពនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ។ លោកគឺជាឧត្តមសេនីយ៍ និងជារដ្ឋបុរសប៉ាគីស្ថាន។ លោកគឺជាប្រធានាធិបតីសាធារណរដ្ឋប៉ាគីស្ថានពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨។
ជីវិតនិងសង្គម អ៊ីហ្គ័រ គួចាតូវ អ្នកផលិតគ្រាប់បែកនុយក្លេអ៊ែរឲ្យសហភាពសូវៀត លោកអ៊ីហ្គ័រ វ៉ាស៊ីលីវីត គួចាតូវ កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩០៣ នៅទីក្រុងស៊ីមស្គី ហ្ស៉ាវ៉ូដ ចក្រភពរុស្ស៊ី។ លោកគឺជាអ្នករូបវិទ្យា និងដឹកនាំគម្រោងគ្រាប់បែកនុយក្លេអ៊ែរសូវៀត។
ជីវិតនិងសង្គម អង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា ស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ អង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា ស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ
ជីវិតនិងសង្គម ចូហ្ស៉េ មូជីកា ប្រធានាធិបតីក្រីក្របំផុតលើលោក លោកចូហ្ស៉េ អាល់ប៊ែរតូ មូជីកា គ័រដាណូ ឬគេហៅគាត់ថា ប៉េប៉េ មូជីកា កើតនៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ១៩៣៥ នៅទីក្រុងម៉ុងតេវីដេអូ។ លោកគឺជារដ្ឋបុរសរបស់ប្រទេសអ៊ុយរូហ្គាយ។
ជីវិតនិងសង្គម អធិរាជអាកបា រាជានៃយុគសម័យកាលរុងរឿងដល់កំពូលនៃចក្រភពមូហ្គហូល ចាឡាលូឌីន ម៉ូហាម៉េដ អាកបា ប្រសូតនៅទីក្រុងអាម៉ាកកូត នៅថ្ងៃទី១៥ ខែតុលា នៅឆ្នាំ ១៥៤២។ ព្រះអង្គគឺជាអធិរាជនៃចក្រភពមូហ្គហូល ជាទឹកដីឥណ្ឌាសព្វថ្ងៃ។
ជីវិតនិងសង្គម អូចូឌៃ អធិរាជដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងចក្រភពម៉ុងហ្គោលីដ៏ធំធេងមហិមា អូចូឌៃ ប្រសូតនៅប្រមាណឆ្នាំ១១៨៦ និងសោយទីវង្គត់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១២៤១។ អូចូឌៃគឺអធិរាជម៉ុងហ្គោលទី២ ពីឆ្នាំ១២២៧ ដល់ឆ្នាំ១២៤១។
ជីវិតនិងសង្គម រាជាធិរាជសូលីម៉ាន ទី១ ដឹកនាំចក្រភពអូតូម៉ង់នៅពេលរីកចម្រើនដល់កំពូល សូលីម៉ានទី១ ប្រសូតនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ១៤៩៤ នៅទីក្រុងត្រេប៊ីហ្ស៉ូន ស្ថិតនៅក្នុងប្រទេសទួរគីសព្វថ្ងៃ និងសោយទីវង្គត់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៥៦៦ នៅទីក្រុងហ្ស៊ីហ្ស៉ឺវ៉ា ប្រទេស ហុងគ្រីសព្វថ្ងៃ។