កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ លោកដូណាល់ ត្រាំ ត្រូវជួបប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកដើម្បីពិភាក្សាអំពីប្រទេសវ៉េណេហ្ស៊ូអេឡា នៅអំឡុងពេលនៃការកើនឡើងពេញទំហឹងនូវភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតុន និងទីក្រុងការ៉ាកាស។ នៅអំឡុងសន្និសីទកាសែត អ្នកស្រីការ៉ូលីន លីវីត អ្នកនាំពាក្យសេតវិមានមិនបានឆ្លើយដោយផ្ទាល់ទៅនឹងសំនួរដើម្បីចង់ដឹងថាតើប្រធានាធិបតីអាម៉េរិកបានធ្វើសេចក្តីសម្រេចចិត្តចុងក្រោយអំពីការធ្វើអន្តរាគមន៍ខាងយោធាដ៏មានសក្តានុពលរបស់អាម៉េរិកឬយ៉ាងណាទេ?