ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ ហើយព្រះអង្គបង្រៀនពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងប្រោសអ្នកជំងឺជាច្រើនឱ្យបានជា ព្រមទាំងលើកលែងទោសឲ្យអ្នកបាប។ នៅថ្ងៃនេះព្រះយេស៊ូប្រោសអ្នកឃ្លង់ម្នាក់ឱ្យបានជាដោយគ្រាន់តែប៉ះអ្នកជំងឺនោះ! ដោយសារព្រះយេស៊ូជាព្រះដ៏វិសុទ្ធ ភាពដ៏វិសុទ្ធរបស់ព្រះអង្គ បានជះចេញជាពន្លឺលាតសន្ធឹងលើអ្នកជំងឺឃ្លង់ ធើ្វឲ្យគេបានជាសះស្បើយ។