យប់ទីបីបន្តគ្នានៃការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ លោកត្រាំ​មិនបដិសេធកិច្ច ព្រមព្រៀងទេ

បញ្ជាការយោធាអាម៉េរិកសម្រាប់តំបន់មជ្ឈិមបូព៌ា (Centcom) បានប្រកាសថា កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា បញ្ជាការកណ្តាលអាម៉េរិក បានចាប់ផ្តើម​បើកការវាយប្រហារនៅយប់ថ្ងៃទី៣ បន្តបន្ទាប់គ្នាប្រឆាំងនឹងអ៊ីរ៉ង់។ ការវាយប្រហារនេះនឹងបន្តធ្វើឲ្យខូចខាចធ្ងន់ធ្ងរ​ដល់កង កម្លាំង​អ៊ីរ៉ង់ និងកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើជនស៊ីវិល និងការចរាចរណ៍​ទំនិញនៅក្នុងច្រកសមុទ្រអ័រមូស។

មកកាន់ការិយាល័យពងក្រពើ ក្នុងកិច្ចសម្ភាសន៍ដើម្បីដឹងថា តើលោកប្រធានាធិបតីអាម៉េរិក ធ្លាប់គិតថា កិច្ចព្រមព្រៀងមួយជាមួយទីក្រុងតេអេរ៉ង់នឹងអាចអនុវត្តបាន ឬអត់? លោក ដូណាល់ ត្រាំ បានឆ្លើយថា លោកគិតថា កិច្ចព្រមព្រៀងមួយគឺអាចទៅរួច។ ច្បាស់ណាស់ លោក​គិតថា វាអាចអនុវត្តបាន។

ចំណែកប្រទេសអារ៉ាបរួម អេមីរ៉េត បានប្រាប់ឲ្យដឹងអំពីការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ ប្រឆាំងនឹងនាវាដឹកប្រេង ២ ក្នុងចំណោមនាវាដឹកប្រេងនានា របស់ខ្លួននៅក្នុងច្រកសមុទ្រ អ័រមូស ដែលបានសម្លាប់សមាជិកនាវិកជនជាតិឥណ្ឌាម្នាក់។ នៅក្នុងសេចក្តីប្រកាសមួយនៅ លើបណ្តាញសង្គមអ៊ិក (X) ក្រសួងការពារជាតិអារ៉ាបរួម អេមីរ៉េត បានប្រកាសថា  នាវាដឹក​ប្រេង​​ជាតិ ២ គ្រឿង ឈ្មោះ មុមបាសា និងអាល់ បាហ៊ីយ៉ា បានក្លាយជាគោលដៅវាយប្រហារ​ដោយ​មីស៊ីល​បណ្តែត២ របស់អ៊ីរ៉ង់ នៅខណៈដែលពួកវា​ឆ្លងកាត់តាមផ្លូវនាវាចរណ៍​ភាគ​ខាង​ត្បូង​​នៃ​ច្រក​សមុទ្រអ័រមូស នៅក្នុងដែនទឹករបស់ប្រទេសអូម៉ង់។

យោងតាមសេចក្តីប្រកាសមួយដែលផ្សព្វផ្សាយ​ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា ឆ្មាំ​បដិវត្តន៍​​អ៊ីរ៉ង់ បានប្រកាសថាបានវាយប្រហារលើរចនាសម្ព័ន្ធជាច្រើននៅបារ៉ែន​។​នៅក្នុង​សារ​នេះ កងឆ្មាំបដិវត្តន៍ បានប្រកាសថា កងកម្លាំងម៉ារីននៃយោធា​មនោគមន៍វិជ្ជាអ៊ីរ៉ង់​បាន​ដាក់​គោលដៅ​វាយប្រហារលើមជ្ឈមណ្ឌល​ជាច្រើន​ទីតាំងដែលគាំទ្រដល់សព្វាវុធ មជ្ឈ​មណ្ឌល​ទំនាក់ទំនង​ផ្កាយរណប​ និងអគារស្នាក់នៅ​របស់កងទ័ពសហរដ្ឋអាម៉េរិក​នៅមូលដ្ឋាន​យោធា​ហ្ស៊ូហ្វ៊ែរ​ នៅក្នុងប្រទេសបារ៉ែន។

ការផ្ទុះឡើងវិញនូវសង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតម្លៃប្រេងបានឡើងវិញ ៨៥ដុល្លារ ក្នុង១​បារ៉ែល។ បន្ទាប់ពីការឡើងថ្លៃដ៏អស្ចារ្យជាង ៩% នៅថ្ងៃម្សិល តម្លៃប្រេងនៅតែ​បន្តឡើង​ទៀត។

ចំណែកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកអាលី អាល់ ហ្ស៉ៃឌី ត្រូវមានជំនួបជាមួយ​លោកដូណាល់ ត្រាំ។ ទស្សនកិច្ច​របស់លោកកើតមានឡើងនៅពេលចាប់ផ្តើមឡើងវិញពេញ​ទំហឹងនូវការ​ប្រឈម​​​មុខរវាងសម្ព័ន្ធមិត្តដ៏ធំទាំងពីររបស់អ៊ីរ៉ាក់។ អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ដែលការប្រឆាំង​យូរ​ឆ្នាំ​របស់​ពួកគេ បានធ្វើឲ្យប្រទេសអ៊ីរ៉ាក់ក្លាយជាទីលានប្រយុទ្ធដើម្បីដណ្តើមឥទ្ធិពលគ្នា។

លោកអាលី អាល់ ហ្ស៉ៃឌី បានមកដល់សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី១៣ ខែកក្កដា​សម្រាប់​ការ​ស្ថិត​នៅរយៈពេល ១សប្តាហ៍។ នៅឱកាសនេះដែរ លោកនឹងជួបតំណាងក្រុមហ៊ុន​ប្រេង​នានា​របស់​អាម៉េរិកផង។

ជាអតីតធុរៈជន នឹងបានមកកាន់អំណាចដោយសារជ្រោមជ្រែងរបស់ប្រធានាធិបតីអាម៉េរិក លោកអាលី អាល់ ហ្ស៉ៃឌី បានសន្យានឹងផ្តល់ថាមភាពលើភាពផុយស្រួល​នៃសេដ្ឋកិច្ចរបស់​អ៊ីរ៉ាក់ ដែលបានពឹងផ្អែក​យ៉ាងខ្លាំងលើការនាំចេញប្រេង។ ជាពិសេស លោកក៏ស្ថិតនៅក្រោម​សំពាធ​ឲ្យធ្វើការដកអាវុធ​ឲ្យអស់ពីក្រុមទាហានអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ និងដែលត្រូវបានចោទ​ប្រកាន់​​ថា បានដឹកនាំការវាយ​ប្រហាររាប់រយលើហេដ្ឋារចនាសម្ព័ន្ធរបស់អាម៉េរិកនៅអ៊ីរ៉ាក់​ក្នុង​អំឡុង​សង្រ្គាម​​មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែល អាម៉េរិក ប្រឆាំង​នឹង​​អ៊ីរ៉ងកាលពីដំណាច់ខែកុម្ភៈ។

 

Daily Program

Livesteam thumbnail