អាស៊ីគឺជាទ្វីបដែលគ្រីស្តបរិស័ទអាច ចងស្ពាន និងផ្សារភ្ជាប់ជាមួយនឹងមនុស្សជាតិបានយ៉ាងទូលំទូលាយ

អាស៊ីជាទ្វីបដែលមានភាពចម្រុះយ៉ាងសម្បូរបែប ជាក់ស្តែងដូចជាភាសា វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាច្រើន។ ទ្វីបនេះគឺជាទីប្រជុំនៃជំនឿ និងសាសនាសំខាន់ៗទាំងអស់នៅលើពិភពលោក ហើយដោយសារតែជាទ្វីបដែលមានប្រជាជនច្រើនជាងគេ អាស៊ីក៏ជាបណ្តុំនៃអាហារ សម្លៀកបំពាក់ សមត្ថភាពបញ្ញា និងគំរូអាកប្បកិរិយាដ៏សម្បូរបែបផងដែរ។

ក្នុងពេលបច្ចុប្បន្ន ដោយសារជាបណ្តុំនៃមនុស្សដ៏ច្រើនលើសលប់ សកម្មភាព និងជីវភាពសង្គមមានការប្រែប្រួលយ៉ាងខ្លាំង និងឆាប់រហ័ស ដែលបង្កឱ្យមានភាពស្មុគស្មាញជាច្រើន។ ប្រទេសជាច្រើននៅអាស៊ីកំពុងជួបប្រទះនឹងការកើនឡើងនៃលទ្ធិជ្រុលនិយម ហ្វាស៊ីសនិយម ការកេងប្រវ័ញ្ច និងអយុត្តិធម៌។ គម្លាតរវាងអ្នកមាននិងអ្នកក្រកំពុងកើនឡើងឥតឈប់ឈរ អំពើពុករលួយរីករាលដាល ស្របពេលដែលអំពើហិង្សាលើជនជាតិភាគតិច និងអ្នកក្រីក្រកើតមានជាបន្តបន្ទាប់ ដែលជាបញ្ហាទាមទារឱ្យមានការពិចារណានិងដោះស្រាយជាបន្ទាន់។

ប្រឈមមុខនឹងបរិបទដ៏ចម្រុះ និងពោរពេញដោយបញ្ហានេះ កិច្ចប្រជុំពេញអង្គប្រចាំឆ្នាំលើកទី១២ នៃសហព័ន្ធប៊ីស្សពនៃទ្វីបអាស៊ី (FABC) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើឡើងក្រោមប្រធានបទ៖ «ការអំពាវនាវឱ្យមានការផ្លាស់ប្តូរចិត្តគំនិត និងបេសកកម្មដើម្បីក្លាយជាស្ពាន និងអ្នកសាងសង់ស្ពាននៃជំនឿ និងទំនាក់ទំនងនៅអាស៊ី»។ កិច្ចប្រជុំពេញអង្គ FABC ឆ្នាំ២០២៦ នេះ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍កាតូលិកនៅអាស៊ី ចំពោះការសន្ទនា ការរួបរួម និងសាមគ្គីភាព។

Daily Program

Livesteam thumbnail