បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមយ៉ូហាន (៨,៣១-៤២) ព្រះយេស៊ូមានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំអ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ ព្រះយេស៊ូមានព្រះបន្ទូលបញ្ជាក់ថា កាលដែលស្ថិតនៅជាប់ព្រះអង្គធ្វើឱ្យមនុស្សយើងក្លាយជាសាវ័ករបស់ព្រះអង្គពិតប្រាកដ។ អត្ថបទនេះមានន័យថា ពួកយើងស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គដើម្បីក្លាយជាសាវ័ករបស់ព្រះអង្គ បើពួកយើងស្ថិតនៅជាប់នឹងព្រះបន្ទូលរបស់ព្រះអង្គពួកយើងមិនឯកោទេ។