លោកស្រី សុវណ្ណ វណ្ណរតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការគ្រប់គ្រងកាកសំណល់នៅតាមសហគ្រាស គ្រឹះស្ថាន គឺជាកិច្ចការមួយដែលក្រសួងការងារ បាននិងកំពុងយកចិត្តទុកដាក់ តាមរយៈយន្តការអធិការកិច្ចការងារ ដោយបានជំរុញដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងការគ្រប់គ្រងកាកសំណល់គ្រោះថ្នាក់ និងកាកសំណល់ធម្មតាប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន សំដៅធានាបាននូវសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។