អត្ថបទថ្ងៃនេះព្រះយេស៊ូទ្រង់បានប្រៀបយើងដូចជាចង្កៀងដែលបំភ្លឺអ្នកដទៃ ព្រោះយើងម្នាក់ៗទទួលបានទ្រព្យសម្បត្តិពីព្រះអង្គ យើងទទួលបានជំនឿ យើងទទួលបានសេចក្តីស្រឡាញ់។ ហេតុនេះយើងត្រូវតែផ្សព្វផ្សាយជំនឿនេះ និងផ្តល់សេចក្តីស្រឡាញ់នេះដល់អ្នកដទៃ។ នៅពេលដែលយើងចែកជំនឿ ចែកសេចក្តីស្រឡាញ់ ប្រៀបដូចយើងពង្រឹងជំនឿនេះ និងពង្រឹងសេចក្តីស្រឡាញ់កាន់តែខ្លាំងឡើងៗដូច្នោះដែរ។