ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានថ្លែងថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី កាលពី ថ្ងៃ ពុធ ទី១៩ មិថុនា បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្រ្តសកល ដែលគ្រោងផ្តល់ជំនួយទ្វេភាគីក្នុងករណីមានការឈ្លានពាន។ លោកវ្លាឌីមៀ ពូទីន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅទីក្រុងព្យុងយ៉ាងសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ លោកបានទទួលការគាំទ្រដ៏ជឿជាក់ពីលោកគីម ជុនអ៊ុន សម្រាប់សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។