អង្គការសាសនាមួយប្រកាសរៀបចំទិវាតមអាហារ និងការអធិស្ឋានសុំសន្តិភាពនាថ្ងៃទី ១៤ ខែសីហា

អង្គការមួយដែលមានឈ្មោះថា the International Union of Superiors General (UISG) បានអំពាវនាវឱ្យគ្រីស្តបរិស័ទនៅលើពិភពលោកចូលរួម ទិវាតមអាហារទូទាំងពិភពលោក និងការអធិស្ឋានដើម្បីសន្តិភាពនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ខាងមុខ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលសង្រ្គាមនៅតែបន្តកើតមានលើប្រជាជនជាច្រើននៅទូទាំងពិភពលោកចាប់តាំងពីហ្គាហ្សារហូតដល់ ស៊ូដង់ ពី អ៊ុយក្រែន រហូតដល់ មីយ៉ាន់ម៉ា និង ពីហៃទី ទៅ ដលើកុងហ្គោ និង ទៅដល់ ស៊ីរី the International Union of Superiors General បានចាប់ផ្តើមការអំពាវនាវជាបន្ទាន់សម្រាប់ទិវាតមអាហារទូទាំងពិភពលោក និងកា​រអធិស្ឋានសម្រាប់សន្តិភាព។​

អ្នកសម្របសម្រួល the International Union of Superiors General បានលើកឡើងថា ក្នុងនាមជាស្ត្រីនៃសន្តិភាព ហើយបានជ្រមុជនៅក្នុងទុក្ខវេទនារបស់មនុស្សជាតិ យើងមានអារម្មណ៍ថា យើងមានតម្រូវការបន្ទាន់ដើម្បីលើកសម្លេងរបស់យើង បង្រួបបង្រួមដួងចិត្តរបស់យើង អធិស្ឋាន និងធ្វើសកម្មភាពនេះ។

អ្នកសម្របសម្រូលដដែលបានបន្តថា យើងជឿជាក់ថាការអធិស្ឋាន និងសាមគ្គីភាពគឺជាការឆ្លើយតបដ៏ខ្លាំងក្លាចំពោះទុក្ខវេទនាជាសកលដែលកើតឡើងដោយសង្រ្គាម ការផ្លាស់ទីលំនៅ និងភាពអយុត្តិធម៌៕

Daily Program

Livesteam thumbnail