យុវជនចំនួន ២៥០នាក់ បានដាក់ពាក្យប្រឡង ក្នុងនោះយុវជនចំនួន១០៧នាក់ ត្រូវបានជ្រើសរើសឱ្យប្រឡងប្រកួតប្រជែងបន្តលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ដើម្បីមានឱកាសបន្តទៅកាន់វគ្គសម្ភាសផ្ទាល់មាត់ នៃការជ្រើសរើសនិស្សិត សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស សិក្សានៅក្រៅប្រទេស។