សម្តេចប៉ាប៖គ្មាននរណាម្នាក់ដើរម្នាក់ឯងនោះឡើយ

នៅក្នុងសារផ្ញើទៅកាន់យុវជនដែលកំពុងតែជួបជុំគ្នាព្រឹត្តិការយុវជនអន្តរជាតិលើកទី៣៦ដែលរៀបចំឡើងនៅទីក្រុង មេឌហ្ស៊ូហ្គ័រ (Medjugorje)នៅប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណាសម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា គ្មាននរណាម្នាក់ដើរតែម្នាក់ឯងនោះទេ។
នៅក្នុងសារសម្រាប់ព្រឹត្តិការណ៍ដែលរៀបចំពីថ្ងៃទី ០៤ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូបានរំលឹកឲ្យយុវជនដែលចូលរួមកម្មវិធីនោះ ដើរជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាទៅវិញទៅមក។
សម្តេចប៉ាបឡេអូបានជំរុញយុវជនឱ្យធ្វើតាមគំរូព្រះនាងព្រហ្មចារិនីម៉ារី ដែលព្យាយាមស្វែងរកទំនាក់ទំនងរបស់មនុស្សពិតប្រាកដ ជាពិសេសរវាងយុវជននិងព្រះជាម្ចាស់។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា មនុស្សត្រូវការទំនាក់ទំនង យើងត្រូវបានបង្កើតឡើងសម្រាប់ការជួបគ្នា ដើរជាមួយគ្នា និងដើម្បីរកឃើញគោលដៅរួមមួយ៕
Daily Program
