សម្តេចប៉ាបឡេអូទី១៤រំលេចនិងរំលឹកអំពីខួបនៃការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែនៅជប៉ុន

នៅចំថ្ងៃខួបទី ៨០ ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូឫនុយក្លេអ៊ែនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ហើយចាំថ្ងៃសាវនាការរបស់សម្តេចប៉ាបនៅវ៉ាទីកង់ ទ្រង់បានមានបន្ទួលរំលេច និង រំលឹកនូវគ្រោះមហន្តរាយនៃអាវុធដ៏មហាប្រល័យនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបឡេអូបាន អំពាវនាវឱ្យមានយុត្តិធម៌ ការសន្ទនា និងភាតរភាពនៅលើពិភពលោក ហើយនៅតែបន្តលើកទឹកចិត្តឲ្យភាគីជម្លោះនានាងាកមករកការសន្ទនាដើម្បីបញ្ចប់សង្រ្គាម ជៀសវាងអំពើហិង្សា។
នាឱកាសនោះ សម្តេចប៉ាបឡេអូបានមានបន្ទូលថា ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ គឺជាថ្ងៃដែលពិភពលោករំលឹកនូវគ្រោះមហន្តរាយនៃការសម្លាប់មនុស្សដ៏រង្គាលដោយសារតែអាវុធមហាប្រល័យបំផុត។
សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ថា ទោះបីជារយៈពេល៨ទសវត្សរ៍បានកន្លងផុតទៅចាប់តាំងពីការទម្លាក់គ្រាប់បែកក៏ដោយក៏ព្រឹត្តិការណ៍សោកនាដកម្មទាំងនោះនៅតែជាការព្រមានជាសកលប្រឆាំងនឹងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីសង្គ្រាម- និងជាពិសេសដោយអាវុធនុយក្លេអ៊ែរ ។
សម្តេចឡេអូ បានសម្តែងក្តីសង្ឃឹមរបស់ទ្រង់ថា ពិភពលោកសព្វថ្ងៃ ដែលកំពុងញាំញីដោយការបែកបាក់ និងអំពើហិង្សាដ៏សាហាវ នឹងជំនួសអារម្មណ៍សុវត្ថិភាពមិនពិតរបស់ខ្លួន "ដោយផ្អែកលើការគំរាមកំហែងនៃការបំផ្លិចបំផ្លាញទៅវិញទៅមក" ជាមួយនឹងយុត្តិធម៌ ការសន្ទនាបើកចំហ និងការជឿទុកចិត្តលើភាតរភាព៕
Daily Program
